• Line Follower: (Annual Competition with TVK)

រ៉ូបូតដើរតាមខ្សែ រឺគំនូស ដោយស្វ័យប្រវត្តិ  សំរាប់ធ្វើការប្រកួតជាលក្ខណៈជាតិដែលមានការចូលរួមពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៩ នៅក្នុងទីក្រុងភ្នំពេញ។ គោលបំណង ដើម្បីបណ្តុះនិស្សិតសំរាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនៅរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ ។

  • Computer Vision (CV)

ជាការតម្លើងកាម៉េរ៉ាលើ រ៉ូបូត ដើម្បីជំនួសអោយ sensor ចាស់ដែលប្រើជាប្រភេទ IR ។ យើងនឹងបំពាក់លើរ៉ូបូត Fire Fighting Robot ដែលមានស្រាប់ ហើយយើងបន្ថែម camera  បន្ថែមលើវា

  • Car security based on Car Media Player

ជាប្រព័ន្ធសុវត្ថិភាពដែលត្រូវតម្លើងបន្ថែមពីលើម៉ាញ៉េឡាន ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android

  • Mind Control

ជាឧបករណ៏ដែលប្រើសំរាប់ជំនួយដល់ជនពិការ ។ ឧបករណ៏បញ្ជាយានជំនិះរបស់ជនពិការមួយចំនួនធំ តំរូវអោយមានការបញ្ជាដោយដៃ រឺម្រាមដៃ ប៉ុន្តែឧបករណ៏យើងវិញ គឺតំរូវត្រឹមតែការគិតរបស់គាត់តែប៉ុណ្ណោះ។ និយាយអោយខ្លី យានជំនិះរបស់គាត់នឹងធ្វើចលនាតាមការគិតរបស់គាត់។

  • Vending Machine (Underprocessing)

ជាទូរលក់ទំនិញ រឺភេសជ្ជៈ ដោយស្វ័យប្រវត្តិ។ ជំនួសអោយការទូរទាត់ប្រាក់ (ក្រដាសប្រាក់)តាមលក្ខណៈធម្មតា ។

  • Blood Shaker

ជាឧបករណ៏ក្រឡុកឈាមកុំអោយខូចពេលមានគេផ្តល់ឈាមម្តងៗ​ គោលបំណងនៃការផលិតឧបករណ៏នេះ ដើម្បីជួយកាត់បន្ថយការចំណាយថវិការជាតិនាពេលអនាគត (ជំនួសអោយការនាំចូលឧបករណ៏ពីបរទេសដែលមានតំលៃថ្លៃ យើងនឹងផលិតឧបករណ៏ទាំងនេះដោយខ្លួនឯង)។ បន្ថែមពីលើនេះ នៅពេលឧបករណ៏ទាំងនោះមានបញ្ហា យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួសជុល ព្រោះយើងជាអ្នកផលិតដោយផ្ទាល់។

  • Android smart watch

បង្កើតកម្មវិធីដើម្បីបំលែង Smart Watch អោយក្លាយទៅជាឧបករណ៏ត្រួតពិនិត្យ សុខភាពរបស់អ្នកជំងឺ ផ្តល់ពត៏មានដល់គ្រូពេទ្យជំនាញ ក្នុងករណីអ្នកជំងឺមានស្ថានភាព មិនប្រក្រតី ហើយយើងក៏នឹងធ្វើអោយ Smart Watch  ក្លាយទៅជា តេលេបញ្ជា សំរាប់ការប្រើប្រាស់ផ្សេងៗទៀតទៅតាមតំរូវការ ដោយមានការចូលរួម គាំទ្រពី Smart Phone។