
អំពីសាកលវិទ្យាល័យ
ន័រតុន គឺជាសាកលវិទ្យាល័យឯកជនដំបូងគេបំផុតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យនេះ បានចាប់បដិសន្ធិឡើងដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ នូវការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សាដល់សិស្ស និស្សិត ដែលមាន សមត្ថភាព និងមានបំណងពង្រីកចំណេះដឹងរបស់ខ្លួន។ ន័រតុន ផ្តល់នូវការបណ្តុះបណ្តាលឧត្តមសិក្សាមួយ សម្រាប់ទាំងអស់គ្នា ដោយមិន ប្រកាន់ ជាតិសាសន៍ ឋានៈ ពណ៌សម្បុរឡើយ។
ចក្ខុវិស័យ
សាកលវិទ្យាល័យន័រតុនមានគោលបំណងក្លាយជាសាកលវិទ្យាល័យមួយ ដែលទទួលស្គាល់ជាអន្តរជាតិក្នុងការបណ្តុះបណ្តាលអ្នកអាជីពប្រកប ដោយឧត្តមភាព ផលិតភាពនិងចូលរួមចំណែកជួយសង្គម និងសេដ្ឋកិច្ច នៃប្រទេសកម្ពុជាព្រមទាំង សហគមន៍អន្តរជាតិ។
បេសកកម្ម
សាកលវិទ្យាល័យន័រតុនមានទិសដៅបណ្តុះបណ្តាលនិស្សិតដែលអាចក្លាយជា៖
១. អ្នកមានអាកប្បកិរិយា និងស្មារតី សហគ្រិនប្រកបដោយចក្ខុវិស័យ
២.អ្នកអាជីពប្រកបដោយឧត្តមភាពដែលអាចឆ្លើយតបរាល់បញ្ហាប្រឈមនានា
៣.អ្នកមានគំនិតច្នៃប្រឌិតនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវ
៤. អ្នកអោយតម្លៃខ្ពស់លើការសិក្សារៀនសូត្រ និងមានស្មារតីប្រកបដោយ សុភវិនិច្ឆ័យ។
៥. អ្នកបណ្តុះ និងផ្សព្វផ្សាយនូវសន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍន៍។
ដើម្បីសម្រេចនូវបេសកកម្មខាងលើសាកលវិទ្យាល័យន័រតុនប្តេជ្ញាចិត្តចំពោះ ៖
និស្សិត៖ តាមរយៈការផ្តល់សេវាអប់រំដែលមានគុណភាពខ្ពស់ដោយជំរុញ ការស្រាវជ្រាវ និងការសិក្សាឯករាជ្យជាមូលដ្ឋាន។
បុគ្គលិក៖ តាមរយៈការផ្តល់នូវការអភិវឌ្ឍន៍បុគ្គលនិងការបណ្តុះបណ្តាល ទាំងគ្រូ និងបុគ្គលិក។
ប្រទេសជាតិ៖ តាមរយៈការលើកស្ទួយនូវ ប្រពៃណី វប្បធម៌ខ្មែរ សន្តិភាព យុត្តិធម៌ និងពង្រឹងផលប្រយេាជន៍នៃសហគមន៍ជាតិ និងអន្តរជាតិ។
ន័រតុន ! សាកលវិទ្យាល័យខ្ញុំ !
The University
Norton University is the oldest private university of Cambodia. It was established to complement the government in providing higher learning to a growing number of qualified people who are eager to advance their knowledge.
We envision that Norton University would become a Center of Higher Learning that would be open to all, regardless of beliefs, national origin, or social background.
Vision
Norton University aspires to be an internationally respected university producing competitive professionals, who will contribute to the social and economic well-being of Cambodia and to the international community.
Mission
Norton University aims to produce graduates :
1. Who have an entrepreneurial spirit.
2. Who have a professional and competitive attitude, ready to face future challenges.
3. Who are creative and independent thinkers, able to engage in research.
4. Who value higher learning and possess a spirit of inquiry.
5. Who pursue peace, justice and development.
In order to produce such graduates, Norton University commits itself to:
The Students: by continuously providing high quality academic services, research independent learning.
The Staff: by promoting their personal and academic development.
The Nation: by supporting traditional Khmer culture, peace, justice, and reinforcing benefits of local and international community.
NORTON ! MY UNIVERSITY !
