អបអរសាទរចំពោះការសម្រេចចិត្តចុះឈ្មោះបន្តការសិក្សានៅ សាកលវិទ្យាល័យន័រតុន។ ក្នុងនាមជាសាកលវិទ្យាល័យឯកជនដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា សាកលវិទ្យាល័យន័រតុន តែងតែផ្តល់នូវសម្ភារៈរូបវ័ន្តដែលមានគុណភាព សាស្ត្រាចារ្យដែលមានបទពិសោធន៍ក្នុងការងារជាក់ស្តែង និងក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាដែលរៀបចំឲ្យនិស្សិតអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់ពួកគេសម្រាប់អនាគតដែលពោរពេញដោយការប្រកួតប្រជែង ស្របពេលដែលកម្ពុជាកំពុងធ្វើសមាហរណកម្មចូលទៅក្នុងទីផ្សារថ្នាក់តំបន់ ក៏ដូចជាក្នុងសាកលលោកទាំងមូល។
ចាប់តាំងពីការបង្កើតដំបូងនៅឆ្នាំ ១៩៩៦ សាកលវិទ្យាល័យន័រតុន តែងតែពេញចិត្ត និងមានមោទនភាពចំពោះ អ្នកនយោបាយ អ្នកដឹកនាំក្នុងស្ថាប័ននានា និងពាណិជ្ជករដែលទទួលការអប់រំបណ្តុះបណ្តាលថ្នាក់ឧត្តមនៅសាកលវិទ្យាល័យរបស់យើង ហើយដែលកំពុងធ្វើការងារដោយជោគជ័យទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក។
នៅមហាវិទ្យាល័យសុខាភិបាលនៃ សាកលវិទ្យាល័យន័រតុន និស្សិតអាចសិក្សារៀនសូត្រតាមរយៈសកម្មភាពជាច្រើនដូចជាកាសិក្សាក្នុងថ្នាក់ជាទ្រឹស្តី ការអនុវត្តក្នុងថ្នាក់ ការអនុត្តនៅមន្ទីរពេទ្យ ការអនុវត្តនៅមន្ទីរពិសោធន៍ ការអនុវត្តតាមសហគមន៍ ការបណ្តុះបណ្តាលបន្ថែម ស្វ័យសិក្សា និងការសិក្សានៅក្រុមជាដើម។ លើសពីនេះ និស្សិតក៏នឹងត្រូវចូលរួមក្នុងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងបញ្ហានានាក្នុងការពង្រីកនូវវិសាលភាពនៃការអប់រំ ដើម្បីបន្ថែមទៅលើចំណេះដឹងរបស់ពួកគេ។
សាកលវិទ្យាល័យន័រតុន បានប្រកាន់គោលជំហរលើគុណភាពអប់រំដ៏ខ្ពស់បំផុត ហេតុដូចនេះហើយ យើងតែងតែធ្វើការជ្រើសរើសនូវ បុគ្គលិក និងសាស្ត្រាចារ្យដែលពោរពេញដោយសមត្ថភាព និងគំនិតច្នៃប្រឌិតល្អៗបំផុតពីគ្រប់ទិសទី ដើម្បីជម្រុញលើកទឹកចិត្តឲ្យបាននូវសហគមន៍បញ្ញវ័ន្តសម្រាប់និស្សិតក្នុងបំណងរៀបចំ និងកសាងអនាគតរបស់ពួកគេ។ ជាមួយគ្នានេះដែរ ន័រតុនតែងតែមានការរៀបចំដោយទៀងទាត់នូវសិក្ខាសាលាដោយធ្វើការអញ្ជើញវាគ្មិនដែលមានជំនាញនិងជាអ្នកឯកទេសពីសាកលវិទ្យាល័យល្បីៗដើម្បីពង្រឹងសមត្ថភាពដល់បុគ្គលិកនិងសាស្រ្តចារ្យក្នុងគោលបំណងផ្តល់នូវការអប់រំបណ្តុះបណ្តាលដ៏ល្អសម្រាប់និស្សិត ។
សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យន័រតុន។
យើងខ្ញុំរីករាយនឹងរង់ចាំចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍ជំនាញរបស់និស្សិតគ្រប់រូប។
ដោយក្តីរាប់អានបំផុត!
បណ្ឌិត អ៊ុង វ៉ាន់ធឿន
Congratulations on your decision to enroll with Norton University. As the first private university in Cambodia, Norton University offers excellent facilities, real life-experienced lecturers, and a complex system of higher education to prepare students to developing their skills and knowledge to a challenging future as Cambodia integrates itself into the market of regionalization as well as globalization.
First begun in 1996, Norton University has enjoyed a long tradition of successes in grooming policy makers, civic leaders, and business leaders who had advanced their higher education at our university and had worked throughout the region and the world.
At College of Health Sciences of Norton University, students can build their knowledge and experiences through many activities including lecturing classroom practice in hospital laboratory community services additional training self-study and group study ete. Moreover students are required to participate in seminars workshop and conference that focus and cover on issues spanning the broader educational spectrum to further enhancing their knowledge.
Norton University holds itself to the highest quality of education. Therefore, we recruit the best, most diverse and innovative lecturers and staff from around the world, encouraging a vibrant intellectual community for our students to build and secure their future. In addition, Norton University organizes regular seminars, presented by skillful and expert guests from the prestigious universities to strengthen the capacity of our lecturers and staff – thus ensuring academic excellence for our students.
Welcome to the Norton University.
We look forward to being a part of your professional development.
Sincerely,
Dr. Ung Vannthoeun