សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវការចូលមកសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន។ សាកលវិទ្យាល័យន័រតុន ជាសាកលវិទ្យាល័យឯកជនមុនគេ ដែលបើកបង្រៀនមុខវិជ្ជាស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ចាប់ពីឆ្នាំ២០០០មកម្ល៉េះ ហើយទទួលបានជោគជ័យក្នុងការបណ្តុះ បណ្តាលលើវិស័យស្ថាបត្យកម្ម និងសំណង់ ស្របតាមតម្រូវការទីផ្សារ និងការរីកចម្រើនលើការអភិវឌ្ឍន៍កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។
ដើម្បីបានក្លាយជា ស្ថាបត្យករដ៏ល្អម្នាក់ ទៀមទារឲ្យនិស្សិតរៀននូវ មុខវិជ្ជាផ្នែកស្ថាបត្យកម្មរយៈពេល៥ឆ្នាំ រួមមានការគូរប្លង់អគារគ្រប់ប្រភេទ ដោយដៃ និងដោយកុំព្យូទ័រក្នុងកម្មវិធី Auto-card: 2Dនិង3D, ការរចនារៀបចំប្លង់តុបតែង លំអក្នុងបន្ទប់, ការគូរប្លង់រូបភាពនេត្រាទស្សន(3D), ការរៀបចំទេសភាពសួនច្បារក្នុងនិងនៅក្រៅអគារ ការសិក្សាពីការរៀបចំក្រុង ក្រៅពីនេះក៏មានរៀនមុខវិជ្ជាសំណង់ផងដែរ ដើម្បីឲ្យយល់ពីរចនាសម្ព៍ន្ធគ្រឹះ និងភាពរឹងមាំប្រកបដោយសោភ័ណភាព។ លើសពីនេះ ជាមូលដ្ឋានគឺចាំបាច់តម្រូវឲ្យនិស្សិតយល់ដឹងពីប្រវត្តិស្ថាបត្យកម្មខ្មែរបុរាណ ដែលបុព្វបុរសបានបន្សល់ទុកឲ្យ មានដូចជាប្រាសាទអង្គរ ប្រភេទផ្ទះប្រពៃណី ព្រមទាំងវត្តអារាមខ្មែរជាដើម។ល។ ញ្រេះថាតាមរយៈស្ថាបត្យកម្មទាំងនោះហើយ ដែលធ្វើឲ្យខ្មែរមានមោទនភាព ត្រូវបានសកលលោកកោតសរសើរ ពីស្នាដៃដ៏អស្ចារ្យដែលជាបេតិកភណ្ឌពិភពលោក ហើយសាកលវិទ្យាល័យក៏មាន បង្រៀនលើមុខវិជ្ជាអភិរក្សសំណង់បេតិកភណ្ឌផងដែរ ។
សាកលវិទ្យាល័យន័រតុន បានបណ្តុះបណ្តាលធនធាននិស្សិតផ្នែកស្ថាបត្យកម្មរាប់ពាន់នាក់ ប្រកបដោយគុណភាព ស្របតាមស្តង់ដារបស់ក្រសួងអប់រំ និងការអភិវឌ្ឍន៍ជឿនលឿនទាន់សម័យ។ ជាក់ស្តែង អគារសិក្សាថ្មីដ៏ស្គឹមស្គៃប្រកបដោយការរចនាយ៉ាងប្រណិត របស់សាកលវិទ្យាល័យន័រតុន គឺកើតឡើងពីការចូលរួមស្នាដៃរវាងសាស្ត្រចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ ដោយមានបំពាក់នូវសំភារៈសិក្សាទំនើបៗ មានដូចជា តុសំរាប់គូរប្លង់ បន្ទប់រៀនមានផាសុខភាព មានបណ្ណាល័យសំរាប់សិក្សាស្រាវជ្រាវ ដើម្បីបង្កើននូវសមត្ថភាពខ្លួនបន្ថែមទៀត ។
ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ បានបញ្ចេញនូវធនធាននិស្សិតផ្នែកស្ថាបត្យកម្ម ដែលមានសមត្ថភាព និងមានគុណភាពខ្ពស់ ត្រូវបានទទួលឲ្យចូលបំរើការងារក្នុងស្ថានប័ណ្ណ នានាក៏ដូចជាក្រុមហ៊ុនគូរប្លង់និងសំណង់ជាដើម។ ទាំងនេះបញ្ជាក់ឲ្យឃើញពីធនធានមនុស្សដែលធ្លាប់ឆ្លងកាត់ការអប់រំ នៅសាកលវិទ្យាល័យន័រតុនពិតជាមានភាពជោគជ័យ លើមុខជំនាញរបស់ខ្លួន និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយនិរន្តភាព។
យើងខ្ញុំរង់ចាំទទួលស្វាគមន៍ដល់សិស្សានុសិស្ស ដែលមានបំណងជ្រើសរើសយកមុខជំនាញសិក្សាផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដើម្បីកំណត់គោលដៅអនាគត របស់ខ្លួន ស្របតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន និងការបង្រួបបង្រួមសហគមន៍អាស៊ាន។
យើងខ្ញុំរីករាយស្វាគមន៍រាល់ចម្ងល់ និងផ្តល់ជូននូវរាល់ពត៌មានបន្ថែមទាំងឡាយ។