ក្រោយពីបញ្ចប់ការសិក្សា និស្សិតផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មានសមត្ថភាពគ្រប់គ្រាន់ និង ជំនាញច្បាស់លាស់ក្នុងការបំពេញការងារ នៅតាមបណ្តាក្រុមហ៊ុន អង្គការជាតិ អង្គការអន្តរជាតិ និង ស្ថាប័នរដ្ឋផ្សេងៗ។ ពួកគេនឹងអាចក្លាយទៅជា៖ អ្នកគ្រប់គ្រងក្រុមហ៊ុន សំណង់ អ្នករចនាប្លង់ (ប្លង់អគារ ប្លង់ទីសាធារណៈ ប្លង់រមណីយដ្ឋាន ប្លង់សណ្ឋាគារ និងប្លង់ផ្សេងៗជាច្រើនទៀត...) អ្នកគ្រប់គ្រងគម្រោង អភិវឌ្ឍន៍ ខេត្តក្រុង នាយកសហគ្រាស រដ្ឋ និងឯកជន...។ ពិសេសជាងនេះ និស្សិតភាគច្រើនទទួលបាននូវការងារធ្វើមុននឹងពួកគេបានបញ្ចប់ការ សិក្សា។ នេះបានបង្ហាញពីកិត្យានុភាព និងគុណភាពអប់រំ កម្រិតខ្ពស់ របស់ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា។