ជំនាញគ្រប់គ្រង Management

និសិ្សត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប​ត្រ​ជំនាញ​គ្រប់​គ្រង​​នឹង​មាន​ឱកាស​ច្រើន​ ដើម្បី​ក្លាយ​ជា៖​

  • អ្នកគ្រប់គ្រងទូទៅ
  • អ្នកគ្រប់គ្រងជំនាញបញ្ជាទិញ
  • អ្នកគ្រប់គ្រងសន្និធិទំនិញ សំភារៈ និងវត្ថុធាតុដើម
  • អ្នកគ្រប់គ្រងកិច្ចសន្យា
  • អ្នកគ្រប់គ្រងធនធានមនុស្ស
  • អ្នកវិភាគហិរញ្ញវត្ថុ
  • អ្នកគ្រប់គ្រងនិងត្រួតពិនិត្យហិរញ្ញវត្ថុ
  • ទីប្រឹក្សាជំនាញគ្រប់គ្រង
  • អ្នកគ្រប់គ្រងគម្រោងនិងកម្មវិធី
  • អ្នកគ្រប់គ្រងជំនាញលក់ប្រចាំតំបន់
     

ជំនាញគណនេយ្យហិរញ្ញវត្ថុ Financial Accounting

ខាង​ក្រោម​នេះ​គ្រាន់​តែ​ជា​អា​ជីព​មួយ​ចំនួន​តូច​ ដែល​និ​សិត្ស​អា​ច​ជ្រើស​រើស៖​

  • អ្នកឯកទេសប្រឹក្សាយោបល់ជំនាញវិភាគហិរញ្ញវត្ថុ
  • អ្នកគ្រប់គ្រងគណនេយ្យ
  • គណនេយ្យករខាងពន្ធដារ
  • គណនេយ្យករសាធារណៈ
  • អ្នកគ្រប់គ្រងសន្និធិទំនិញ សំភារៈ និងវត្ថុធាតុដើម 
  • សវនករ
     

ជំនាញម៉ាឃីតធីង និងស្លាកសញ្ញា Marketing​ and Branding

និសិ្សត​សិក្សា​ឯក​ទេស​ម៉ាឃីតធីង​ និង​ស្លាក​សញ្ញា​មាន​ឱកាស​ការ​ងារ​រួម​មាន៖​

  • អ្នកគ្រប់គ្រងទីផ្សារ
  • អ្នកគ្រប់គ្រងផលិតផល និងស្លាកសញ្ញា
  • អ្នកគ្រប់គ្រងជំនាញផ្សាយពាណិជ្ជកម្ម
  • អ្នកផ្តល់សេវាស្រាវជ្រាវទីផ្សារ
  • អ្នកទំនាក់ទំនងសាធារណៈ
  • អ្នកគ្រប់គ្រងជំនាញលក់
     

ជំនាញសវនកម្ម Auditing

និសិ្សត​សិក្សា​ជំនាញ​សវនកម្ម​ មាន​ឱកាស​ការ​ងារ​ជា​ច្រើន​ទាំង​ក្នុង​ ក្រុម​ហ៊ុន​ឯក​ជន​ អង្គការ​ និង​ស្ថាប័ន​រដ្ឋ​ ក្នុង​មុខ​តំណែង​មួយ​ចំនួន​ដូច​ជា៖​

  • សវនករផ្ទៃក្នុង
  • សវនករឯករាជ្យនៅក្រុមហ៊ុនឯកទេសសវនកម្ម
  • អ្នកគ្រប់គ្រងជំនាញសវនកម្ម
  • អ្នកគ្រប់គ្រងហានិភ័យ
  • អ្នកគ្រប់គ្រងគុណភាព
  • អ្នកប្រឹក្សាយោបល់ជំនាញហិរញ្ញវត្ថុ
  • គណនេយ្យករ
  • អ្នកគ្រប់គ្រងស្តុកទំនិញ សំភារៈ និងវត្ថុធាតុដើម 
     

ជំនាញគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំ Human Resource Management and Leadership

និសិ្សត​ ជំនាញ​ធន​ធាន​មនុស្ស​ និង​ភាព​ជា​អ្នក​ដឹក​នាំ​មាន​ឱ​កាស​ប្រកួត​ប្រជែង​យក​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​ អង្គ​ការ​ និង​ស្ថា​ប័ន​សា​ធារណៈ​ក្នុង​មុខ​តំ​ណែង​ដូច​ខាង​ក្រោម​៖

  • អ្នកគ្រប់គ្រងធនធានមនុស្ស
  • អ្នកវិភាគធនធានមនុស្ស    អ្នកគ្រប់គ្រងក្រុមហ៊ុនឯកទេសផ្តល់សេវាបុគ្គលិក
  • អ្នកគ្រប់គ្រងទូទៅ
  • ទីប្រឹក្សាធនធានមនុស្ស
  • អ្នកគ្រប់គ្រងរដ្ឋបាល    
  • អ្នកឯកទេសបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍
  • អ្នកសំរបសំរួលធនធានមនុស្ស
  • ជំនួយការជំនាញធនធានមនុស្ស
     

ជំនាញប្រាក់ចំណូលសារពើពន្ធ និងពន្ធដារ Fiscal Revenue and Taxation

និស្សិត​បញ្ចប់​ការ​សិក្សា​ជំ​នាញ​ប្រាក់​ចំណូល​សារ​ពើ​ពន្ធ​ និង​ពន្ធ​ដារ​ អាច​មាន​ឱកាស​ការ​ងារ​ក្នុង​មុខ​តំណែង​ដូច​ជា:​

  • មន្រ្តីពន្ធដារ
  • សវនករពន្ធដារ
  • ទីប្រឹក្សាពន្ធដារ
  • បុគ្គលិកគ្រប់គ្រងការងារបង់ពន្ធ