ក្រោយពីបានបញ្ចប់ការសិក្សាលើផ្នែកអគ្គិសនី និងអេឡិចត្រូនិច និស្សិតនឹងមាន លទ្ធភាពចាប់អាជីពការងារជាវិស្វករ និងអ្នកទទួលបន្ទុកលើគម្រោងដូចជា៖
- បណ្តាញអគ្គិសនី ក្នុងរោងចក្រ សហគ្រាស ស្ថាប័នរដ្ឋ និងឯកជន
- អគ្គិសនីភាវូបនីយកម្មជនបទ គ្រប់គ្រង និងសោធនកម្មថាមពលអគ្គិសនី
- គ្រប់គ្រង និងប្រតិបត្តិលើប្រព័ន្ធទូរគមនាគមន៍ចល័ត និងអចល័ត
- សិក្សា និងរៀបចំគម្រោងរបស់ប្រព័ន្ធទូរគមនាគមន៍
- ការរៀបចំប្រព័ន្ធសុវត្ថិភាពដោយឧបករណ៍អេឡិចត្រូនិច
ជាលទ្ធផល អត្រានិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពី ផ្នែកវិស្វកម្ម និងអេឡិចត្រូនិច ទទួលបានការងាររហូតដល់១០០ភាគរយ នៅតាមបណ្តា ក្រុមហ៊ុន រោងចក្រ និងក្រសួងស្ថាប័ននានា។