ហេតុអ្វីត្រូវសិក្សានៅផ្នែក កុំព្យូទ័រវិទ្យា? WHY COMPUTER STUDIES?
សតវត្សរ៍ទី ២១ យុគសម័យព័ត៌មានវិទ្យា គ្រប់វិស័យទាំងអស់ត្រូវការបច្ចេកវិទ្យាកុំព្យូទ័រជាជំនួយដើម្បីធ្វើឲ្យអាជីវកម្ម និងការប្រព្រិត្តទៅរបស់ស្ថាប័ន កាន់តែរលូន រីកចំរើនជឿនលឿនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជោគ ជ័យក្នុងអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់បំផុត។ ន័រតុនជាសាកលវិទ្យាល័យ ជួរមុខនៅកម្ពុជាដែលនាំមុខនូវវិស័យបច្ចេកវិទ្យា និងកុំព្យូទ័រ។
បន្ទាប់ពីទទួលការបណ្តុះបណ្តាលផ្នែកកុំព្យូទ័រវិទ្យានិស្សិតនឹង មានឱកាសក្លាយជា៖
- អ្នកជំនាញព័ត៌មានវិទ្យា (IT Specialist)
- អ្នកជំនាញអភិវឌ្ឍកម្មវិធី (Software Developer)
- អ្នកបង្កើតគេហទំព័រ (Web Developer)
- អ្នកវិភាគ បង្កើត និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ (Database System Management)
- អ្នករៀបចំ និងគ្រប់គ្រងបណ្តាញយ៉ាងជំនាញសម្រាប់ ស្ថាប័ន ដែលប្រកប ដោយគំនិតច្នៃប្រឌិតក្នុងការ Design និង Multimedia។
ជាក់ស្តែង និស្សិតផ្នែកកុំព្យូទ័ររបស់ន័រតុន មួយចំនួនបានក្លាយជានាយកក្រុមហ៊ុនទស្សនាវដ្តី នាយកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមគេហទំព័រ នាយក ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងក្រុមហ៊ុនផ្សេងៗ។