
1. បរិញ្ញាបត្រ វិទ្យាសាស្ត្រកុំព្យូទ័រ Bachelor of Computer Science
ទិសដៅនៃជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ សំខាន់គឺផ្តោតទៅលើការបណ្តុះបណ្តាល សមត្ថភាពរបស់ធនធាននិស្សិតក៏ដូចជាមូលធនមនុស្សពីលក្ខណៈទូទៅដូចជា៖ ការរៀបចំរចនាសម្ព័ន្ធរបស់កុំព្យូទ័រ ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបង្កើត កម្មវិធីសុសវែរ សម្រាប់កុំព្យូទ័រ បង្កើតគេហទំព័រ រៀបចំប្រព័ន្ធកុំព្យូទ័រ អ៊ីនធឺណិតអ៊ីម៉ែល បណ្តាញសង្គម សុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់អង្គភាព ការងារទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងតាមបណ្តាក្រុមហ៊ុននានា ដូចជា ធនាគារ និងអង្គការសង្គមស៊ីវិលជាដើម។ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ បង្អស់គឺ AI/ML, IoT, Big Data, Data Analytics, AI Tools, API, No SQL Server, Python, ChatGPT ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows, Open Source, Android, iOS ប្រកបដោយប្រសិទ្ធភាព។ ជាពិសេសនិស្សិត នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតថ្មី ការកែលម្អការធ្វើបច្ចុប្បន្នកម្មវិធី សុសវែរ របស់ប្រព័ន្ធកុំព្យូទ័រប្រព័ន្ធគ្រប់គ្រងទិន្នន័យ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនវានុវត្តន៍តាមបែបឌីជីថល និងការបង្រៀនតាមបែបបរិបទថ្មី។
2. បរិញ្ញាបត្រ វិស្វកម្មបណ្តាញកុំព្យូទ័រ និងសន្តិសុខ Bachelor of Network Engineering and Security
ទិសដៅនៃជំនាញវិស្វកម្មបណ្តាញកុំព្យូទ័រ និងសន្តិសុខ សំខាន់គឺផ្តោតទៅលើការ បណ្តុះបណ្តាលសមត្ថភាពនិស្សិតដែលជាមូលធនមនុស្សក្នុងយុគសម័យឌីជីថលឱ្យ មានសមត្ថភាពពេញលេញ លើជំនាញរៀបចំផែនការ រចនាគភ្ជាប់បណ្តាញកុំព្យូទ័រ អ៊ីនធឺណិតអ៊ីម៉ែល បណ្តាញសង្គម សន្តិសុខលើបណ្តាញកុំព្យូទ័រ និងសុវត្ថិភាព ទិន្នន័យរបស់អ្នកប្រើប្រាស់ និងអង្គភាពការងារទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងតាម បណ្តាក្រុមហ៊ុននានា ដូចជា ធនាគារ និងអង្គការសង្គមស៊ីវិលជាដើម។ ទន្ទឹមនឹងនេះ និស្សិតនឹងមានសមត្ថភាពក្នុងការចែករំលែកគ្រប់ធនធានរឹង (Hardware) និងទន់ (Software) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់រួមមាន៖ Microsoft Windows, Open Source, Cisco, Python, AI, ព្រមទាំងបច្ចេកវិទ្យាគាំទ្រដល់ បណ្តាញកុំព្យូទ័រ (Technology supporting Computer Networking) ដ៏ទូលំ ទូលាយ ដោយមិនគិតពីរយៈចម្ងាយឆ្ងាយ ឬជិត រួមទាំង អាចសន្សំសំចៃ ពេលវេលា ថវិកា បង្កភាពងាយស្រួល ការងាររហ័សទាន់ចិត្ត សមស្របតាមយុទ្ធសាស្ត្រ ការងារនិងកាត់បន្ថយភាពស្មុគស្មាញលើដំណើរការងារប្រចាំថ្ងៃរបស់ស្ថាប័ន នីមួយៗប្រកបដោយប្រសិទ្ធភាព និងផលជះខ្ពស់។

3. បរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា Bachelor of Information & Communication Technology
ទិសដៅនៃជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា សំខាន់គឺផ្តោតទៅលើការបណ្តុះ បណ្តាលសមត្ថភាពរបស់និស្សិត ក្នុងការគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា ការរៀបចំ គម្រោងផែនការ យុទ្ធសាស្ត្រក្នុងការពង្រីកប្រព័ន្ធព័ត៌មានវិទ្យាឲ្យមានលក្ខណៈ ស្តង់ដា និងការច្របាច់បញ្ចូល រវាងផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ធ្វើយ៉ាង ណាដើម្បីឲ្យវិស័យទាំង២ មានលទ្ធភាពធ្វើការជាមួយគ្នាបានប្រកបដោយប្រសិទ្ធ ភាព និងស្ថេរភាពពីសំណាក់អ្នកប្រើប្រាស់ អង្គភាពការងារ ទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងតាមបណ្តាក្រុមហ៊ុននានា ដូចជា ធនាគារ និងអង្គការសង្គមស៊ីវិល ដោយ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់គឺ៖ AI/ML, IoT, Data Analytics, Big Data, Python, AI Tools, ChatGPI, API, No SQL Server, ជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការ Windows, Open Source, Android, iOS ប្រកបដោយគុណភាព ប្រសិទ្ធភាព ឌីជីថល នវានុវត្តន៍ និងការបង្រៀនតាមបែបបដិបទថ្មី។
4. បរិញ្ញាបត្រអភិវឌ្ឍសុសវែរ Bachelor of Software Development
ទិសដៅនៃជំនាញអភិវឌ្ឍកម្មវិធីសុសវែរសំខាន់ គឺផ្តោតទៅលើការបណ្តុះបណ្តាលសមត្ថភាពរបស់និស្សិតក្នុងការបង្កើតថ្មី ការលែលម្អ ការធ្វើបច្ចុប្បន្នកម្មសុសវែរសម្រាប់ប្រើប្រាស់ក្នុងកុំព្យូទ័រ ឧបករណ៍ឆ្លាតវៃ និងទូរស័ព្ទស្មាតហ្វូន របស់អ្នកប្រើ ប្រាស់ អង្គភាពការងារ ទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងតាមបណ្តាក្រុមហ៊ុន
នានាដូចជា ធនាគារ និងអង្គការសង្គមស៊ីវិលដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ បង្អស់គឺ៖ AI/ML, IoT, Big Data, Data Analytics, Python, Al Tools, Chat GPT, API, No SQL Server, ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows, Open Source, Android, iOS ប្រកបដោយគុណភាពប្រសិទ្ធភាពឌីជីថល នវានុវត្តន៍ និងការបង្រៀនតាមបែបបដិបទថ្មី។

5. បរិញ្ញាបត្រអាជីវកម្មអេឡិចត្រូនិក Bachelor of E-Commerce
ទិសដៅនៃជំនាញអាជីវកម្មអេឡិចត្រូនិកសំខាន់គឺផ្តោតទៅលើការបណ្តុះបណ្តាល សមត្ថភាពរបស់និស្សិតស្តីពី ប្រតិបត្តិការអាជីវកម្ម ការបង្កើតថ្មី ការកែលម្អ ការធ្វើ បច្ចុប្បន្នកម្ម ដើម្បីឆ្លើយតបទៅនឹងដំណោះស្រាយបញ្ហា និងគាំទ្រក្នុងវិស័យជំនួញ និងហិរញ្ញវត្ថុសម្រាប់ស្ថាប័នឯកជន និងតាមបណ្តាក្រុមហ៊ុន ធនាគារដោយប្រើ ប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់តាមប្រព័ន្ធអ៊ីនធឺណិត។ ជាពិសេសវាជា ការបំផុសគំនិតស្វ័យប្រវត្តិកម្មលើការងារ ទិញ-លក់ តាមរយៈប្រព័ន្ធអនឡាញ ឬតាមបែបឌីជីថល (Internet) ហើយទាន់សម័យឧស្សាហ៍កម្ម៤.០ និងនវានុវត្តន៍ ដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ការអភវិឌ្ឍន៍ និងភាពរីកចម្រើន ដើម្បីឱ្យកម្ពុជាសម្រេចបានចក្ខុវិស័យ២០៣០ និង២០៥០ របស់ខ្លួន ។
6. បរិញ្ញាបត្ររចនាឌីជីថល Bachelor of Digital Design
ទិសដៅនៃជំនាញឌីជីថលឌីហ្សាញគឺផ្តោតទៅលើការសិក្សាការស្រាវជ្រាវ គោល គំនិតការរចនាប្រកបដោយភាពច្នៃប្រឌិត និងជំនាញបច្ចេកទេស ពាក់ព័ន្ធក្នុង ឧស្សាហកម្មសម្រាប់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាច្រើនរួមទាំងប្រព័ន្ធផ្សព្វ ផ្សាយឌីជីថលអន្តរកម្មសម្ភារៈរចនាការផ្សាយពាណិជ្ជកម្មការរចនាទំនាក់ទំនងទៅ នឹងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក ការរចនា UI/UX គំរូវីដេអូ3D និងបច្ចេកវិទ្យា AR, VR & XR។ ជាពិសេសការអនុវត្តប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងការរចនា ការបង្កើតហ្គេម គេហទំព័រ កម្មវិធី (Web, App, Interactive) និងការពិតនិម្មិត (VR)។
7.បរិញ្ញាបត្រ រចនាប្រព័ន្ធផ្សព្វផ្សាយ Bachelor of Creative Multimedia
ទិសដៅនៃជំនាញរចនាប្រព័ន្ធផ្សព្វផ្សាយ សំខាន់គឺផ្តោតទៅលើការសិក្សា ស្រាវជ្រាវ គោលគំនិតច្នៃប្រឌិត ជំនាញបច្ចេកទេសពាក់ព័ន្ធទៅនឹងកម្ម វិធីប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាច្រើន រួមមាន៖ រចនាក្រាហ្វិក ការថតរូប គំនូរជីវចល និងការផលិតភាពយន្ត។ ចាប់ផ្តើមសិក្សាគ្រប់កម្មវិធីកុំព្យូទ័រ សម្រាប់រចនាក្រាហ្វិក កែរូបភាព កាត់តវីដេអូ និងការរចនាជីវចល ២០, ៣៦។ ជាពិសេសការសរសេរសារព័ត៌មាន ការរៀបចំអត្ថបទក្នុងការផលិត ស្ពតពាណិជ្ជកម្ម និងការគ្រប់គ្រងផលិតភាពយន្តខ្លី។
8. បរិញ្ញាបត្រ វិទ្យាសាស្ត្របញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា Bachelor of Science in Artificial Intelligence and Machine
បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកបញ្ញាសិប្បនិមិត្ត និងរៀនម៉ាស៊ីន (BSc AI&ML) គឺជាកម្មវិធីថ្នាក់បរិញ្ញាបត្រដែលបានរចនាឡើងដើម្បីផ្តល់ជូននិស្សិតនូវចំណេះដឹងទ្រឹស្តី និងជំនាញជាក់ស្តែងដែលត្រូវការដើម្បីអភិវឌ្ឍន៍ប្រព័ន្ធឆ្លាតវៃ។ ប្រព័ន្ធទាំងនេះមានសមត្ថភាពរៀនពីទិន្នន័យ ធ្វើការសម្រេចចិត្ត និងអនុវត្តកិច្ចការតាមទម្លាប់ស្របទៅនឹងភាពឆ្លាតវៃរបស់មនុស្ស។ កម្មវិធីអន្តរកម្មសិក្សានេះរួមបញ្ចូលគ្នានូវធាតុពីវិទ្យាសាស្ត្រកុំព្យូទ័រ គណិតវិទ្យា ស្ថិតិ វិទ្យាសាស្ត្រនៃការយល់ដឹង និងក្រមសីលធម៌ ដើម្បីរៀបចំឱ្យសិស្ស និងនិស្សិតសម្រាប់អនាគតឈានមុខគេនៃបច្ចេកវិទ្យា។
កម្មវិធី BScAI/ML ត្រូវបានរចនាឡើងសម្រាប់សិស្ស និងនិស្សិតដែលមានចំណង់ចំណូលចិត្តចំពោះអនាគតនៃបច្ចេកវិទ្យា និងចង់រួមចំណែកដល់ការរីកចំរើននៃប្រព័ន្ធឆ្លាតវៃ។ តាមរយៈការរួមបញ្ចូលការបណ្តុះបណ្តាលផ្នែកសិក្សាយ៉ាងម៉ត់ចត់ជាមួយនឹងបទពិសោធជាក់ស្តែង និងការពិចារណាប្រកបដោយក្រមសីលធម៌ កម្មវិធីនេះមានគោលបំណងផលិតនិស្សិតបញ្ចប់ការសិក្សាដែលមិនត្រឹមតែមានជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើផលប៉ះពាល់ដ៏ទូលំទូលាយនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សាផងដែរ។

9. បរិញ្ញាបត្រ វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ Bachelor of Data Science and Engineering
វិទ្យាសាស្ត្រទិន្នន័យ គឺជាវិស័យដែលប្រើដំណើរការវិទ្យាសាស្ត្រដើម្បីទទួលបានព័ត៌មានមានប្រយោជន៍ពីសំណុំទិន្នន័យ។ វិស័យសាធារណៈ ក្រុមហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) តែងតែជួលអ្នកជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ ដែលអាចប្រើប្រាស់ការយល់ដឹងទាំងនេះ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម។ ការរៀនអាជីព អ្នកគ្រប់គ្នាអាចបន្តក្នុងវិស័យនេះអាចជួយនិស្សិតធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ វិទ្យាសាស្ត្រទិន្នន័យ គឺជាវិស័យអន្តរកម្មសិក្សាដែលពាក់ព័ន្ធទៅនឹងការរៀបចំ ប្រមូល ការផ្ទុក ការវិភាគ ការប្រើប្រាស់ និងការគ្រប់គ្រងទិន្នន័យ។ គោលបំណងនៃវិទ្យាសាស្ត្រទិន្នន័យ គឺដើម្បីទាញយកចំណេះដឹង និងការយល់ដឹងពីទិន្នន័យដែលមានរចនាសម្ព័ន្ធ និងមិនមានរចនាសម្ព័ន្ធ។
ខណៈពេលដែលស្ថិតិ គឺជាវិទ្យាសាស្ត្រពិតដែលផ្អែកលើគណិតវិទ្យាដែលពាក់ព័ន្ធនឹងការប្រមូល និងវិភាគទិន្នន័យបរិមាណ វិទ្យាសាស្ត្រទិន្នន័យប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ ដើម្បីទទួលបានការយល់ដឹងពីទិន្នន័យទាំងបរិមាណ និងគុណភាព។ ទោះបីជាមានភាពខុសប្លែកគ្នាទាំងនេះក៏ដោយ វិទ្យាសាស្ត្រទិន្នន័យរួមបញ្ចូលបច្ចេកទេសស្ថិតិ។ ការជ្រើសរើសវិទ្យាសាស្ត្រទិន្នន័យ គឺជាអាជីព មានន័យថា គោរពមុខវិជ្ជាផ្សេងៗដែលវិទ្យាសាស្ត្រទិន្នន័យជាវិស័យមួយត្រូវបានបង្កើតឡើង ដូចជា ស្ថិតិ គណិតវិទ្យា និងបច្ចេកវិទ្យាជាដើម។ ភាពចម្រុះនៃជំនាញដែលត្រូវការដើម្បីក្លាយជាអ្នកវិទ្យាសាស្ត្រទិន្នន័យអាចត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិនាពេលបច្ចុប្បន្ន និងអនាអត។