ផ្នែកឧត្តម

វេជ្ជបណ្ឌិត Doctor of Medicine (សិក្សារយៈពេល ៨ឆ្នាំ)

  • វេជ្ជសាស្ត្រទូទៅ​ ជា​ការ​សិក្សា​ដែល​ផ្តោត​ទៅ​លើ​ការ​អនុវត្តន៍ និង​ព្យា​បាល ដែល​មាន​លក្ខណៈ ទូ​ទៅ​សម្រាប់​អ្នក​ជម្ងឺ​គ្រប់​វ័យ​រាប់​បញ្ចូល​ទាំង​ការ អប់រំ​សុខ​ភាព ការ​បង្ការ ការ​ទប់​ស្កាត់ និង​តាមដាន​ការ​វិវត្តន៍​របស់​ជម្ងឺ​ក្នុង​ន័យ​លើក​កម្ពស់​សុខ​ភាព​មនុស្ស​គ្រប់​រូប ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​មិន មែន​ជា​គ្រូពេទ្យ​ជំនាញ​តាម​ផ្នែក​វេជ្ជសាស្ត្រ​នោះ​ទេ (Doctor Specially)។
  • General Medicine is a medical practitioner who treats acute and chronic illness and provides prevention care and health education to patient.

ទន្តបណ្ឌិត Doctor of Dentistry (សិក្សារយៈពេល ៧ឆ្នាំ)

  • ទន្តសាស្ត្រ ជា​វិទ្យា​សាស្ត្រ ឬ​ជា​មុខ​វិជ្ជា​ដែល​ផ្តោត​ទៅ​លើ​ការ​អនុវត្តន៍​នឹង​ការ​ព្យាបាល ឬ​ក៏​បញ្ហា​ដែល​ជា​ភាព​មិន​ធម្មតា​ពី​កំណើត​ដែល​កើត​ឡើង​នៅ​លើ​ធ្មេញ អញ្ចាញ​ធ្មេញ ក្រអូម​មាត់ និង​រចនា​សម្ព័ន្ធ​របស់​មាត់។
  • Dentistry is the branch of medicine that involves in the study, diagnosis, prevention and treatment of disease, disorder and condition of the oral cavity, the maxillofacial area and the adjacent and associated structure and their impact on the human body.

ឱសថការី Bachelor of Pharmacy (សិក្សារយៈពេល ៥ឆ្នាំ)

  • ឱសថសាស្ត្រ ជា​វិទ្យាសាស្ត្រ ឬ​មុខ​វិជ្ជាជីវៈ​ដែល​គិត​គូរ​ទៅ​លើ​ប្រសិទ្ធ​ភាព និង​សុវត្ថិ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ឱសថ។  ហើយ​ឱសថ​គឺ​ជា​សារ​ធាតុ​មួយ​មុខ ឬ​ច្រើន​មុខដែល​មាន​ប្រភេទ​ជា​អាទិៈ​ ជាតិ​គីមី និង​ផលិត​ផល​អតិ​សុខិម​ប្រាណ ឬ​រុក្ខជាតិ​លាយ​ឡំ​ឡើង​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បង្ការ និង​ព្យាបាល ជម្ងឺ​មនុស្ស​សត្វ​ការ​ស្រាវ​ជ្រាវវេជ្ជសាស្រ្ត​ធ្វើ​រោគ​វិនិច្ឆ័យ​កែប្រែ​និង​ទ្រទ្រង់​មុខ​ងារ​សរីរាង្គ។
  • Pharmacy a Pharmacist is also known as druggists or chemist and health care professional who practice. The life of health Sciences focusing on safe and effective medicine use.

គិលានុបដ្ឋាក Bachelor of Nursing (សិក្សារយៈពេល ៤ឆ្នាំ)

  • គិលានុបដ្ឋាក ជា​ជំនាញ​នៅ​ក្នុង​វិស័យ​ថែ​ទាំ​វេជ្ជសាស្ត្រ ដោយ​ផ្តោត​ទៅ​លើ​ការ​ថែ​ទាំ​ជា​លក្ខណៈ បុគ្គល ក្រុមគ្រួសារ និង​សហគមន៍ ដើម្បី​ផ្តល់​ការ​ថែ​ទាំ​សុខ​ភាពដោយ​អម​ជា​មួយ​ការ​ព្យាបាល ក្នុង​ន័យ​លើក​កម្ពស់​គុណ​ភាព​ជីវិត ។
  • Nursing is a profession within the health care sector focused on the care of individuals, families, and communities so they may attain, maintain, or recover optimal health and quality of life.