ថ្នាក់បរិញ្ញាបត្ររង Associate Degree
១. គិលានុបដ្ឋាក Nursing (សិក្សារយៈពេល ៣ឆ្នាំ)
- គិលានុបដ្ឋាក ជាជំនាញនៅក្នុងវិស័យថែទាំវេជ្ជសាស្ត្រ ដោយផ្តោត ទៅលើការថែទាំជាលក្ខណៈបុគ្គល ក្រុមគ្រួសារ និងសហគមន៍ដើម្បីផ្តល់ ការថែទាំសុខភាព ដោយអមជាមួយការព្យាបាល ស្តារឡើងវិញនូវសុខភាពដើម្បីលើកកម្ពស់គុណភាពជីវិត។
- Nursing is a profession within the health care sector focused on the care of individuals, families, and communities so they may attain, maintain, or recover optimal health and quality of life.
២. ឆ្មបសាស្រ្ត Midwifery (សិក្សារយៈពេល ៣ឆ្នាំ)
- ឆ្មប ជាអ្នកជំនាញក្នុងការផ្តល់ការថែទាំដល់ស្រ្តីកំឡុងពេលពរពោះពេលសម្រាលនិងក្រោយ ពេលសម្រាលជាពិសេស គឺក្នុងន័យលើកកម្ពស់គុណភាពជីវិតរបស់មាតា និងទារក។
- Midwifery is a health care profession in which providers offer care to childbearing women during pregnancy, labour and birth, and during the postpartum period.
៣. មន្ទីរពិសោធន៍វេជ្ជសាស្ត្រ Medical-Lab Technology (សិក្សារយៈពេល ៣ឆ្នាំ)
- អ្នកបចេ្ចកទេសមន្ទីរពិសោធន៍ ជាអ្នកជំនាញអមវេជ្ជសាស្ត្រដែលផ្តោតលើការវិភាគ ឈាម ជាលិការ អង្គធាតុរាវនានា និងសមាសធាតុផ្សេងៗ នៅក្នុងរាង្គកាយ ដោយធ្វើការ ស្រាវជ្រាវ និងពិនិត្យរកមេរោគដើម្បីជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យជាក់លាក់។
- Laboratory Technician a person who, under the supervision of a medical technologist or physician, performs microscopic and bacteriologic tests of human blood, tissue, and fluids for diagnostic and research purposes.