ឱកាសការងាររបស់និស្សិត
ក្រោយពីបញ្ចប់ការសិក្សា ផ្នែកវេជ្ជសាស្រ្តសុខាភិបាលនៃសាកលវិទ្យាល័យន័រតុន និស្សិតនឹងមានសមត្ថភាព និងជំនាញច្បាស់លាស់ប្រចាំជីវិត សម្រាប់អាជីពព្យាបាលជា លក្ខណៈបុគ្គល ក្រុមគ្រួសារ និង សហគមន៍ក្នុងន័យលើកកម្ពស់ គុណភាពជីវីត។
នាពេលបច្ចុប្បន្នមានឱកាសការងារជាច្រើនដែលត្រូវការ ធនធានមនុស្សក្នុងការអភិវឌ្ឍន៍ ជាពិសេសគឺនៅក្នុងវិស័យសុខាភិបាលទាំង ការងារឯកជន និងរដ្ឋ។ មានគ្លីនិក អង្គការក្រៅរដ្ឋាភិបាល និងមន្ទីរពេទ្យឯកជនជាច្រើនត្រូវ បានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលសង្គម និង ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះនិស្សិតមានឱកាសក្នុងការធ្វើការងារជាច្រើន ដើម្បីលើកកម្ពស់វិស័យសុខាភិបាលជាតិឲ្យបានរីកចម្រើន។
