NEWS News & Events សណ្ឋាគារអវកាសដំបូងបង្អស់នឹងត្រូវចាប់ផ្តើមបង្កើតនៅឆ្នាំ ២០២៥

News & Events

សណ្ឋាគារអវកាសដំបូងបង្អស់នឹងត្រូវចាប់ផ្តើមបង្កើតនៅឆ្នាំ ២០២៥

Detail: Created OnWed, 28, July - 2021

តើអ្នកធ្លាប់ស្រមៃចង់ឃើញទីអវកាសទេ? ភាគច្រើនអ្នកដែលចូលចិត្តទីអវកាស ប្រហែលតែងគិត តែរឿងម្យ៉ាងគត់គឺការសប្បាយជាមួយហ្វូងតារា និងភាពស្រស់ស្អាតនៃហ្គាឡាក់ស៊ី ។ 

ប៉ុន្តែពេលនេះកាន់តែថ្មី សម្រាប់អ្នកដែលមានបំណងចង់ទៅទស្សនាហ្គាឡាក់ស៊ី, តាមសារព័ត៌មាន ផ្សេងៗ បានផ្សាយថា ក្រុមហ៊ុន Orbital Assembly Corporation (OAC) គ្រោងនឹង ចាប់ផ្តើមសាង សង់សណ្ឋាគារលំដាប់ពិភពលោកដំបូងបង្អស់ក្នុងទីអវកាសនៅឆ្នាំ២០២៥។

វាមិនត្រឹមតែជាកន្លែងវិស្សមកាលក្រៅពិភពលោកដែលមានអ្វីៗគ្រប់បែបយ៉ាងដែលរាប់បញ្ចូលតាំងពីភោជនីយដ្ឋាន និងរោងភាពយន្តប៉ុណ្ណោះទេ សណ្ឋាគារនេះនឹងដើរតួជាយានអវកាសដឹកអ្នកដំណើរទាំង អស់ជិះកំសាន្តវិលជុំវិញភពផែនដី។ លើសពីនេះ ខាងសណ្ឋាគារនឹឹងរៀបចំសកម្មភាពកំសាន្តផ្សេងៗទៀត ដែលយើងអាចមិនអាចធ្វើបាននៅលើផែនដី ពីព្រោះដោយសារតែការសភាពស្រាលនៃទម្ងន់ និងការ ថយចុះនៃទំនាញផែនដី យើងអាចហក់បានខ្ពស់ជាងមុន, អាចលើករបស់ធ្ងន់ៗបានងាយ និងអាចរត់តាម របៀបថ្មីមួយដែលខុសពីលើផែនដី។” ជាមួយគ្នានេះដែរ បើទោះជាមានការបម្រើអាហារសម្បូរបែបក៏ដោយ ក៏នឹងមានបន្ថែមនូវអាហារប្រពៃណីរបស់អ្នកអវកាសដែរ គឺដូចជា ការ៉េមកកស្ងួត ជាដើម។ 

តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកដំណើរទាំងអស់នៅតែអាចងូតទឹក និងគេងនៅលើគ្រែធម្មតា បានដែរ​ កុំបារម្ភថាអាចអណ្តែតលើលំហរអី!

សណ្ឋាគារនេះមានឈ្មោះជាផ្លូវការហៅថា “ស្ថានីយ៍ Voyager”​ វាមានទំនាញប្រហាក់ប្រហែល នឹងផ្ទៃព្រះចន្ទ។ ខណៈពេលដែលលក្ខណៈពិសេសរបស់វាដូចជាប្លែកឆ្ងាយពី សណ្ឋាគារដែលមាននៅលើ​ ផែនដី តែវាត្រូវបានគេសន្មត់ថាស្រដៀងនឹងបទពិសោធន៍នៃ ដំណើរកម្សាន្ត តាមនាវា រួមទាំងស្ប៉ាសុខភាព និងភោជនីយដ្ឋាន។ “ស្ថានីយ៍ Voyager” នឹងមានគម្រោងសាងសង់ជារាង កងរង្វង់ដោយផ្នែក ខាងក្រៅកង នោះមានភ្ជាប់ដោយទូរប្រអប់ ឬ ដូចជាកាប៊ីនរថភ្លើងកង់ៗ តែភ្ជាប់គ្នាជារង្វង់ ដែលមើលទៅហាក់ដូចជា​ កន្ត្រកវិលដ៏ធំមួយ។ 

ទូរកាប៊ីន ឬ ក្នុងភាសារបស់ Voyager គេហៅថា “Module” (ម៉ូឌុល៖ ជាបង្គុំគ្រឿងចក្រ ឬ សំណង់ ឬ ចំណែកដាច់ដោយឡែកនៃអគារ,សំណង់ ឬ គ្រឿងបរិក្ខារណាមួយ)  នឹងត្រូវសង់ចំនួន ២៤ប្រអប់ មានទំហំផ្ទៃ សរុបជាង១ម៉ឺន ម៉ែត្រក្រលា។ ប្រអប់នីមួយៗមានទំហំសរុប៥០០ម៉ែត្រ ក្រលា អាចចែកជាកម្ពស់៣ជាន់។ គេនឹងប្រើម៉ូឌុលចំនួន ១២ ជាបន្ទប់សណ្ឋាគារ។ ក្រៅពីបន្ទប់ស្នាក់នៅរបស់ភ្ញៀវនៅក្នុងសណ្ឋាគារ អវកាសនេះ នឹងមាន កន្លែងហាត់ប្រាណ ផ្ទះបាយ ភោជនីយដ្ឋាន រង្គសាល បន្ទប់ស្នាក់នៅរបស់ក្រុម អាកាសយានិក និងបន្ទប់ស្រាវជ្រាវវិទ្យាសាស្ត្រ។ សណ្ឋាគារនេះអាចផ្ទុកភ្ញៀវ និងក្រុមការងារទាំងអស់បាន ប្រហែល៤០០នាក់។

បើអ្នកចង់រៀបចំគម្រោងធ្វើដំណើរនេះ អ្នកត្រូវតែមានការអត់ធ្មត់។ ស្ថានីយ៍នេះនឹងមិនបើកទ្វារ ឡើយរហូតដល់ដើមឆ្នាំ២០២៧។ តែនៅក្នុងអំឡុងពេលសាងសង់នេះប្រហែលជាអាចបង្ហាញនូវម៉ូឌុល នីមួយៗដល់សាធារណៈជនបាន សម្រាប់ម៉៉ូឌុលនីមួយៗរបស់ Voyager នេះ ក្រុមហ៊ុនឯកជន រដ្ឋាភិបាល និងទីភ្នាក់ងារ (ដូចជាអង្គការណាសា) ថែមទាំងអាចជួល និងទិញម៉ូឌុលដើម្បីបង្កើតវីឡាផ្ទាល់ខ្លួន ឬប្រើប្រាស់តំបន់នោះ ជាការបណ្តុះបណ្តាល ដល់អវកាសយានិករបស់ពួកគេបានផងដែរ។ លោក John Blincow ស្ថាបនិកនៃមូលនិធិ Gateway បាននិយាយថា "វានឹងក្លាយជាបដិវត្តឧស្សាហកម្មបន្ទាប់" ។