NEWS News & Events ស្នាដៃនិស្សិតន័រតុន នៅទីក្រុងឡុងដ៍

News & Events

ស្នាដៃនិស្សិតន័រតុន នៅទីក្រុងឡុងដ៍

Detail: Created OnMon, 02, September - 2019

នាថ្ងៃទី 29-30 ខែសីហា ឆ្នាំ 2019 សាកលវិទ្យាល័យ “ន័រតុន” បានចូលរួមដាក់បង្ហាញ និងប្រកួតស្នាដៃបង្កើតថ្មីរបស់និស្សិតនៅទីក្រុង ឡុងដ៍ ចក្រភព អង់គ្លេស។ តំណាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតផ្នែកកុំព្យូទ័រនៃសាកលវិទ្យាល័យ “ន័រតុន” មួយក្រុមបានចូលរួមការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ក្នុងចំណោមអ្នកចូលរួមចំនួនប្រហែលមួយពាន់នាក់មកពី៣០ប្រទេស ដូចជា៖ អូស្ត្រៀរ, ចិន, ក្រូអាត, អេស៊ីប, បារាំង, ហ្គាណា,​ឥណ្ឌា,​ ឥណ្ឌូណេស៊ី, អ៊ឹរ៉ង់, អ៊ីរ៉ាក់, អ៊ីតាលី, ជប៉ុន, លីធូអានៀរ,​ ម៉ាឡេស៊ី, ម៉ូរ៉ុកូ, ហូរឡង់ដ៍, ហ្វីលីពីន,​​ ប៉ូឡូញ, រ៉ូម៉ានី, ស៊ូដង់, តៃវ៉ាន់, ថៃ, ចក្រភពអង់គ្លេស, សហរដ្ឋអេមរិក, អ៊ូបេគីសស្ថាន, និងយ៉េម៉េន គ្រប់ក្រុម​​គ្រប់ប្រទេសបានបង្កើតនូវគម្រោងខាងផ្នែកវិទ្យាសាស្រ្តព័ត៌មានវិទ្យាស្ដីពី ”ការបង្កើតថ្មី និងភាពច្នៃប្រឌិត” ចំនួន សរុប​១៥០ គម្រោង​ ផលិតផលទាំងនោះបង្កើតឡើងដើម្បីបម្រើជាផលប្រយោជន៍សង្គមជាតិ មនុស្សជាតិ និងសហគមន៍ខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយគេបង្អស់។

ផ្នែកកុំព្យូទ័រវិទ្យានៃសាកលវិទ្យាល័យ ”ន័រតុន” បានទទួលមេដៃ និងពានរង្វាន់ពិសេសដូចខាងក្រោម៖

-មេដាយមាសចំនួន២ពីប្រទេសអង់គ្លេស
-ពានរង្វាន់Platinumចំនួន១ពីប្រទេសអង់គ្លេស
-ពានរង្វាន់WIIPAGradeAward ចំនួន១ ពីប្រទេសតៃវ៉ាន់
-ពានរង្វាន់ពិសេសចំនួន៩ពីប្រទេសបណ្តាប្រទេសដែលបានចូលរួមផងដែរ។
 

នៅថ្ងៃទី 29-30 ខែសីហា ឆ្នាំ 2019 ដែលជាថ្ងៃចាប់ដំណើរការប្រកួតប្រជែងគ្នារវាងអន្តរប្រទេសនិងចម្រុះជាតិសាសន៍ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេសបានអញ្ជើញចូលរួមស្វាគមន៍យ៉ាងកក់ក្តៅបំផុតនិងការគោរពស្រឡាញ់រួមទាំងលើកទឹកចិត្តដល់កូនខ្មែរមួយក្រុមដែលមកពីប្រទេសកម្ពុជា បានទទួលជ័យលាភីដូចរៀបរាប់ខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ បណ្ឌិតអគ្គរាជទូតបានផ្ដល់ពេលវេលាដ៏មានសារៈសំខាន់ និងមានតម្លៃជាកម្លាំងចិត្ត គាំទ្របន្ថែមលើស្មារតី ការប្ដេជ្ញាចិត្តរបស់កូនខ្មែរថា “គ្មានអ្វីដែលខ្មែរយើងធ្វើមិនបានឬធ្វើវាមិនកើតឡើយ” កូនខ្មែរយើងមានធនធានមនុស្សជំនាន់ក្រោយៗពិតជាពូកែ និងឆ្លាតវៃណាស់។ លោកជំទាវបណ្ឌិតបានបន្ថែមទៀតថា “សូមឱ្យកូនខ្មែរបន្តខិតខំរៀនសូត្រ ឲ្យចេះពិតប្រាកដ ដើម្បីចូលរួមគិតទាំងអស់គ្នាក្នុងការបង្កើតថ្មី ខុសប្លែកពីគេសម្រាប់បម្រើការងារសង្គម និងប្រទេសកម្ពុជារបស់យើង”។