NEWS News & Events និន្នាការយុវវ័យនៃសកម្មភាពតាមគ្នាអាចនឹងហុចផលដល់ពាណិជ្ជករ

News & Events

និន្នាការយុវវ័យនៃសកម្មភាពតាមគ្នាអាចនឹងហុចផលដល់ពាណិជ្ជករ

Detail: Created OnThu, 25, October - 2018

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យុវជន​យុវនារី​ខ្មែរ​ភាគច្រើន និយម​ធ្វើ​អ្វីមួយ​តាម​គ្នា​ដែល​នេះ​ប្រហែល​ក្លាយជា​ទម្លាប់​របស់​ពួកគេ​ដោយ​មិនដឹង​ខ្លួន​ទៅហើយ​ភាគច្រើន​នៃ​យុវវ័យ​ដែល​ចូលចិត្ត​ធ្វើ​សកម្មភាព​តាម​គ្នា​គឺជា​សិស្សសាលា​ចាប់ពី​កម្រិត​ថ្នាក់​វិទ្យាល័យ​ឡើងទៅ​ពួកគេ​តែងតែ​ប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​ធ្វើ​អ្វីមួយ​តាម​មិត្តភក្តិ  និង​តាម ភាពទាន់សម័យ​របស់​សង្គម ភាព​ឡូយឆាយ ដើម្បី​បង្ហាញ​ដល់​មនុស្ស ជុំវិញខ្លួន​ពួកគេ​ថា​ខ្លួនគេ​ដើរ​ទាន់​សម័យកាល ជាក់ស្តែង​តាមរយៈ​ការ សង្កេតឃើញ​នូវ​ការ​បង្ហោះ​រូបភាព និង​សកម្មភាពផ្សេងៗទៀត​តាម បណ្តាញ​សង្គម​ដូចជា Facebook Instagram ជាដើម​សុទ្ធសឹងតែ​បង្ហាញ​ពី​សកម្មភាព​ដែល​ពួកគេ​ធ្វើតាម​គ្នា​ភាគច្រើន​ដូចជា ការ​ពិសារ​កាហ្វេ​ប្រេន Amazon coffee, Brown Coffee, Coffee Today, Starbuck Coffee ជាដើម។ ដូច្នេះ​និន្នាការ​យុវវ័យ​ទៅរក​សកម្មភាព​តាម​គ្នា​អាច​ហុច​ប្រយោជន៍​ខ្លាំង​ដល់​ពាណិជ្ជករ និង​ម្ចាស់​អាជីវ​កម្មបាន ប្រសិនបើ​ពាណិជ្ជករ​អាច​កំណត់​នូវ​ចំណុច​ដែល​យុវវ័យ​ចង់បាន និង​បង្ហាញ​ពី​ភាពទាន់សម័យ​របស់​ពួកគេ​នោះ​អាជីវកម្ម​អ្នក​ប្រាកដជា​ដំណើរការ ព្រមទាំង​ទាញ​បាន​ប្រយោជន៍​ច្រើន​ពី​ពួកគេ ៕