NEWS News & Events ការ​សម្ដែង​រឿង​ព្រេង​និទាន​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដោយ​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​

News & Events

ការ​សម្ដែង​រឿង​ព្រេង​និទាន​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដោយ​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​

Detail: Created OnSat, 17, March - 2018

ថ្ងៃសៅ​រ៍ ១០កើត ខែផល្គុន ឆ្នាំរកា​ ព.ស. ២៥៦១ ត្រូវ​នឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ​ប៉ា​តឺ​ម៉​ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​បានរៀបចំ​កម្មវិធី សំដែង​រឿងព្រេង​និទាន និង​ប្រវត្តិ​សាស្ត្រា​ខ្មែរ ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​ស្នាដៃ​នៅ​អគារ​G(ជាន់​ផ្ទាល់​ដី)។

កម្មវិធី​នេះ​ចូលរួម​អធិបតី​ដោយ​លោក​សាកលវិទ្យាធិការ ចាន់ សុខ​ឃាង  លោក​បណ្ឌិត លឹម សុខ​តៃ គណៈ​គ្រប់គ្រង និង​សាស្ត្រាចារ្យ និង​ចូលរួម​ទស្សនា​ដោយ​និស្សិត​ប្រមាណ ៤០០នាក់។

   -ក្នុងការ​សំដែង​នោះ​មាន​និស្សិត

  • ការសំដែង​របាំ " គោះត្រឡោក  " ក្រុមនិស្សិត ស្ថាបត្យកម្ម (Arc1 M12)
  • ការសំដែង​រឿងនិទាន  " ភ្នំ​បា​យ៉ង់​កោរ  " ក្រុមនិស្សិត ស្ថាបត្យកម្ម (Arc1 M1,M2)
  • ការសំដែង​រឿង​សម័យ "គោ​បាត់​ទើប​ធ្វើ​របង " ក្រុមនិស្សិត ស្ថាបត្យកម្ម (Ar.M7, M8)
  • ការសំដែង​រឿងនិទាន  " ចៅ​ស្រទបចេក " ក្រុមនិស្សិត ស្ថាបត្យកម្ម (Arc1M11)
  • ការសំដែង​រឿង​ឈុត​ខ្លី "រឿង​កំហុស​មួយគ្រា" ក្រុមនិស្សិត ស្ថាបត្យកម្ម (Ar.M3,M4)
  • ការសំដែង​រឿង​ទសជាតក " ព្រះ​វេស្សន្តរ " ក្រុមនិស្សិត ស្ថាបត្យកម្ម (Arc.A1,A2)
  • ការសំដែង​ពុទ្ធប្រវត្តិ " រឿង​អង្គ​លី​មាស៍  " ក្រុមនិស្សិត ស្ថាបត្យកម្ម (Ar.M5,M6)
  • ការសំដែង​រឿងនិទាន" រឿង​ព្រះ​គោ​ព្រះ​កែវ  " ក្រុមនិស្សិត ស្ថាបត្យកម្ម (Ar.M9,M10)