NEWS News & Events ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ របស់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅប្រទេសថៃ

News & Events

ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ របស់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅប្រទេសថៃ

Detail: Created OnWed, 07, February - 2018

ខែមាឃ ព.ស ២៥៦១ ត្រូវនឹងខែមករា ឆ្នាំ២០១៨,ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ លោកសាកលវិទ្យាធិការងបាន ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកសាស្ត្រាចារ្យ និងនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៤១ នាក់ចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅតាមសាកលវិទ្យាល័យ និងមន្ទីរពេទ្យមួយចំនួនដូចជា៖

១. សាកលវិទ្យាល័យ Suansunandha Rajabhat
២. មន្ទីរពេទ្យរបស់សាកលវិទ្យាល័យSuansunandha Rajabhat
៣. មន្ទីរពេទ្យ Phyathai 
៤. មន្ទីរពេទ្យ Abhaiphoubet 

គោលបំណងសំខាន់បីនៃទស្សនកិច្ចសិក្សាលើកនេះរួមមាន៖

១. បង្ហាញអោយនិស្សិត យល់ដឹងអំពីបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ក្នុងវិស័យ អប់រំ សុខភាព និងសេវាសុខភាព។ 
២. ស្វែងយល់បន្ថែមពីការផ្ដល់សេវាកម្មសុខាភិបាល
៣. បង្ហាញអោយនិស្សិតបានយល់ដឹងអំពីស្ថានភាពទូទៅនិងឥរិយាបថរបស់មនុស្សនៅក្នុងវិស័យ សុខាភិបាល។

លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យព្រមទាំងប្អូនៗនិស្សិត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ឯកឧត្តម Korn Dabbaransi ដែលជាអតីត ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ    សាកលវិទ្យាល័យ Suansunandha Rajabhat  ព្រមទាំងលោកសាស្ត្រាចារ្យ THAVATCHAI  KAMOLTHAM, Dean, College of allied Health Sciences ។ 

ក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវថ្ងៃទីពីរ  លោក សាកលវិទ្យាធិការរង គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យព្រមទាំងប្អូនៗនិស្សិតបានទៅទស្សនានៅ មន្ទីរពេទ្យ PHYATHAI និងបានទទួលការស្វាគមន៍កក់ក្តៅពីលោកនាយកមន្ទីរពេទ្យ ដោយលោកបានធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍លើសេវាកម្ម បច្ចេកទេសក្នុងការព្យាបាល ថែទាំជំងឺ របស់វេជ្ជបណ្ឌិត គ្រូពេទ្យ ប្រកបដោយសមត្ថភាពខ្ពស់ និងស្តង់ដាអន្តរជាតិ។
និស្សិតបានទស្សនា ផ្នែកនីមួយៗ នៃជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាលព្រមទាំងបាន
យល់ដឹងអំពីសេវាកម្មទទួលអ្នកជំងឺ  តាមពេលវេលាវិវឌ្ឍន៍របស់ជំងឺ ការសង្គ្រោះបន្ទាន់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតត្រឡប់ទៅផ្ទះ។
និស្សិតមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីការព្យាបាល និងថែទាំអ្នកជំងឺស្រ្តូកនេះដោយបានឃើញនូវសំភារៈព្យាបាលតាមបែបវិទ្យាសាស្ត្រទំនើបរបស់មន្ទីពេទ្យ PHYATHAI ។
ក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវថ្ងៃទីបី លោក សាកលវិទ្យាធិការរង    និង  គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យព្រមទាំងប្អូនៗនិស្សិតបានទៅទស្សនាការព្យាបាលបែបបុរាណថៃ រយៈពេលខ្លី ៤០នាទីនឹងទស្សនាកន្លែងលក់ឱសថបុរាណ  នៅមន្ទីរពេទ្យ Abhaiphoubet  រួចធ្វើដំនើរ ត្រឡប់មកភ្នំពេញវិញ។