NEWS News & Events ការសម្តែង ល្ខោន និង​រឿង​ខ្លី​

News & Events

ការសម្តែង ល្ខោន និង​រឿង​ខ្លី​

Detail: Created OnMon, 20, February - 2017

​ជា​រៀងរាល់ឆ្នាំ​នៅ​ចុង​ឆមាស​ទី​១ នៃ​ឆ្នាំ​សិក្សា​ថ្នាក់មូលដ្ឋាន ក្រុមនិស្សិត​តែងតែ​ធ្វើការ​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ដែល​បាន​សិក្សា​ក្នុង​មុខវិជ្ជា ខេមរៈ​សិក្សា ដោយ​តាមរយៈ​ការសម្តែង​រឿង ដែល​ទាក់ទង​នឹង​អក្សរសិល្ប៍ ព្រេង​និទាន និង​ព្រេង​កថា​។ 
​សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧  ក៏​មិន​ខុសពី​ឆ្នាំ​ផ្សេងៗ​ដែរ ព្រោះ​ដើម្បី​ឲ្យ​និស្សិត​បាន​ចូលរួម​ស្វែងយល់ និង​ផ្សព្វផ្សាយ​បន្ត​អំពី​ព្រេង​កថា និង​ព្រេង​និទាន​បុរាណ​ខ្មែរ នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ នេះ “​កម្មវិធី​សម្តែង រឿងនិទាន និង​វប្បធម៌​ខ្មែរ​” បាន​ធ្វើឡើង​នៅក្នុង​អគារ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ កម្មវិធី​នេះ​ត្រូវបាន​សម្តែង​ដោយ​និស្សិត​ឆ្នាំ​ទី​១ ពី​ផ្នែក​ផ្សេងៗ ហើយក៏​មានការ​ចូលរួម​ទស្សនា​គាំទ្រ ពី​និស្សិត​ផ្សេងៗ​ផងដែរ​។ 
​ឆ្នាំនេះ​ផងដែរ ប្រធានបទ​ជាច្រើន​ត្រូវបាន​បង្ហាញ​ដូចជា​៖ ច្បាប់ស្រី​, បក្សី​ចាំ​ក្រុង​, ល្បើក​អង្គរ​, ព្រះ​មហោសថ និង រឿង​ឪ​ដុង​ម៉ែ​ជ័យ ជាមួយ​ការសម្តែង​រឿង​ខ្លី​ស្តីពី​ជីវិត​និស្សិត និង​ជីវិត​គ្រួសារ រួមទាំង​ការសម្តែង​ចម្រៀង​តន្ត្រី​ផងដែរ​។ 
​សកម្មភាព​នេះ ជាការ​ចូលរួមចំណែក និង​ជម្រុញ​ទឹកចិត្ត​ដល់​និស្សិត ក៏ដូចជា​យុវជន​គ្រប់រូប​ឲ្យ​ស្គាល់​បន្ថែម​ពី​សិល្បៈ​បុរាណ​ខ្មែរ​។ ហើយ​សង្ឃឹមថា សកម្មភាព​នេះ នឹង​ទទួល​ការគាំទ្រ និង​កែលម្អ​ឲ្យ​បាន​ប្រសើរ​ជា​បន្ត ដោយ​ឈរលើ ពាក្យស្លោក​ដែល​ពោលថា “​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​”​។