NEWS News & Events អាហារូបករណ៍ពីសាកលវិទ្យាល័យ ស៊ុ​រ៉ា​ណា​រី ប្រទេស​ថៃ​

News & Events

អាហារូបករណ៍ពីសាកលវិទ្យាល័យ ស៊ុ​រ៉ា​ណា​រី ប្រទេស​ថៃ​

Detail: Created OnMon, 13, February - 2017

​ជារឿយៗ សាកលវិទ្យាល័យ​ន័​រ​តុ​ន តែងតែ​ទទួលបាន​ការគាំទ្រ និង​រាប់អាន​ពី​សាកលវិទ្យាល័យ​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​។ តួយ៉ាង នៅ​ព្រឹក​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៧​នេះ ន័​រ​តុ​ន បានទទួល​គណៈ​សាស្ត្រាចារ្យ​ដែល​អញ្ជើញ​មកពី សាកលវិទ្យាល័យ បច្ចេកទេស ស៊ុ​រ៉ា​ណា​រី​, ប្រទេស​ថៃ Suranaree University of Technology​។ ក្រុម​សាស្ត្រាចារ្យ​ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ភុង​ឆៃ ជិត​តា​ម៉ៃ បាន​នាំយក​នូវ​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន ជាពិសេស​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​។ សម្រាប់​ឆ្នាំ ២០១៧ នេះ ស៊ុ​រ៉ា​ណា​រី មាន​អាហារូបករណ៍​សម្រាប់​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត នឹងមាន​បែងចែក​ពីរ​ប្រភេទ​ជាពិសេស គឺ​៖
​    ​១. អាហារូបករណ៍​ជា​ជំនួយការ​បង្រៀន Teaching Assistant Scholarships ដែល​និស្សិត​អាច​ស្វែងរក និង​ដាក់ពាក្យ​តាម​សាស្ត្រាចារ្យ​ណា​ម្នា​ក់នៅ​សាកលវិទ្យាល័យ​ស៊ុ​រ៉ា​ណា​រី ហើយ​លក្ខខណ្ឌ​ពិសេស​នោះ​គឺ​និស្សិត​ដែល​បានទទួល​អាហារូបករណ៍​ត្រូវ​ធ្វើជា​ជំនួយការ​បង្រៀន​រយៈពេល ៨​ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ បេក្ខជន​នឹង​អាច​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ថែម​ប្រចាំខែ​។​
២. អាហារូបករណ៍​ចំពោះតែ​ថ្លៃ​សិក្សា Tuition Fee Waiver Scholarship និស្សិត​ត្រូវ​ស្វែងរក និង​ដាក់ពាក្យ​តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​ផ្ទាល់​។​
​ក្រៅពី​កម្មវិធី​អាហារូបករណ៍​ខាងលើ គោលបំណង​សំខាន់​ផ្សេងទៀត​គឺ​ស្វែងរក​កិច្ចសហការ​ក្នុង​វិស័យ វិស្វកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រវាង​សាកលវិទ្យាល័យ​ទាំ​ពីរ​។ 
*​សម្រាប់​ព័ត៌មាន​លម្អិត​ពី​សាកលវិទ្យាល័យ ស៊ុ​រ៉ា​ណា​រី ៖ 
​    ​- http://eng.sut.ac.th/2013/
​    ​- http://www.facebook.com/engsutsut
​    ​- E-mail:
​    ​- Tel: +66 4422 4224
​    ​- Fax: +66 4422 4220​

Welcome Suranaree University of Technology, Thailand! Thanks for Sharing the information of Scholarship Programs. For more detail please go to: eng.sut.ac.th/2013

Posted by Norton University on Thursday, February 9, 2017