NEWS News & Events ពិធី​ចុះហត្ថលេខា​អនុស្សារណៈ​យោគយល់​រវាង​មូលនិធិ អ៊ី​ម៉ាន ​និង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​

News & Events

ពិធី​ចុះហត្ថលេខា​អនុស្សារណៈ​យោគយល់​រវាង​មូលនិធិ អ៊ី​ម៉ាន ​និង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​

Detail: Created OnMon, 13, February - 2017

​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ២០ ខែ មករា ឆ្នាំ ២០១៧ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន បានរៀបចំ​ពិធី ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង មូល​និ​ធី អ៊ី​ម៉ាន សឹង្ហ​បុរី និង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ អនុស្សារណៈ​យោគយល់​គ្នា​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក Mohd Kahliab Bin Zaindal Abidin (​ម៉ុ​ដ កា​ល្ហី​ប ប៊ី​ន ហ្សា​ន​ដាល អា​ប៊ី​ឌី​ន​) អនុប្រធាន មូលនិធិ អ៊ី​ម៉ាន និង​លោក​សាស្ត្រាចារ្យ ចាន់ សុខ​ឃាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ ក្នុង​ពិធី​នោះដែរ មានការ​ចូលរួម​ជា​គណៈអធិបតី ដោយ​ឯកឧត្តម អះ​ម៉ាត់ យ៉ះ​យ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​និតិ​សម្បទា រួមជាមួយ​សហការីរ​បស់​មូលនិធិ អ៊ី​ម៉ាន គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​។ 
​ខ្លឹមសារ​នៃ​អនុស្សារណៈ​យោគយល់​នេះ មាន​បី​ចំណុច​សំខាន់ៗ​៖
១. ការផ្តល់​អាហារូបករណ៍ ១០ កន្លែង​ដល់​និស្សិត​រៀន​ជំនាញ​ផ្នែក​ទាក់ទង​នឹង​វិទ្យាសាស្ត្រ ដែលមាន​ដូចជា វិស្វកម្ម​សំណង់​ស៊ីវិល​, ស្ថាបត្យកម្ម​, កុំព្យូទ័រ​, និង អគ្គិសនី​-​អេ​ឡិច​ត្រូ​និ​ច​
២. ផ្តល់ឱកាស​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ទៅកាន់​ប្រទេស​សឹង្ហ​បុរី ចំពោះ​និស្សិត​ឆ្នើម​
៣. ឧបត្ថម្ភ​ផ្គត់ផ្គង់​សៀវភៅ​បច្ចេកទេស ដល់​បណ្ណាល័យ​ដើម្បី​សាស្ត្រាចារ្យ និង​និស្សិត​បានធ្វើ​
​ការស្រាវជ្រាវ​បន្ថែម 
​ក្រោយពី​ការចុះហត្ថលេខា លោក​សាស្ត្រាចារ្យ​ចាន់ សុខ​ឃាង ក៏បាន​មានមតិ​ថ្លែងអំណរគុណ ដល់​តំណាង​មូលនិធិ ដែល​ផ្តល់នូវ​ឱកាស​ដ៏​អស្ចារ្យ​ដល់​សិស្ស​និស្សិត ជាពិសេស​និស្សិត​ខ្មែរឥស្លាម លោក​សាកលវិទ្យាធិការ​ក៏បាន​បន្ថែមថា ដោយសារ​ការយកចិត្ត​ទុកដាក់ និង​ការទុកចិត្ត​ជាមួយនឹង​គុណភាព​អប់រំ​របស់​សាកលវិទ្យាល័យ ជា​រៀងរាល់ឆ្នាំ​តាមរយៈ​ឯកឧត្តម អះ​ម៉ាត់ យ៉ះ​យ៉ា ក៏មាន​ការផ្តល់​អាហារូបករណ៍ ប្រមាណ​២០០​កន្លែង សម្រាប់​និស្សិត​ខ្មែរឥស្លាម​ផងដែរ ដែល​ចំនួន​នេះ​បានធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ក្លាយជា​សាកលវិទ្យាល័យ​ដែលមាន​ចំនួន​និស្សិត​ខ្មែរឥស្លាម​ច្រើន​។  ហើយ​លោក​ក៏បាន​បន្តថា “​ក្នុងពេល​អនាគត​ខាងមុខ​បើ​យោងតាម​កត្តា​នៃ​កំណើន ជនជាតិ​កាន់សាសនា​មូស្លីម​ទូទាំង​សាកលលោក សេដ្ឋកិច្ច​របស់​ប្រទេស​មូស្លីម នឹងមាន​ភាពប្រសើរឡើង​។​”
​ជាមួយគ្នានេះដែរ​លោ​កប​ណ្ឌិ​ត​លឹម សុខ​តៃ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ក៏បាន​បញ្ជាក់​ផងដែរ​ថា មូល​និ​ធី អ៊ី​ម៉ាន គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ក្រសួងមហាផ្ទៃ​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ បើទោះជា​មូលនិធិ​ដែល​សហការ​ដោយ​ប្រជាជន​កម្ពុជា និង​សឹង្ហ​បុរី​មួយ​នេះ​មាន​គោលបំណង​ពង្រឹងគុណភាព​ប្រព័ន្ធ​អប់រំ​របស់​បងប្អូន​ជនជាតិខ្មែរ​ឥស្លាម​ក្តី ប៉ុន្តែ​អាហារូបករណ៍​ដែល​មូល​និ​ធី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​នៅពេលនេះ គឺ​ផ្តល់ឱកាស​ដល់​និស្សិត​គ្រប់គ្នា មិន​ចំពោះតែ​និស្សិត​ខ្មែរឥស្លាម​នោះទេ ។ 
​    ​លោក ម៉ុ​ដ កាលី​ប តំណាង​ភាគី​ម្ចាស់ជំនួយ​ក៏បាន​សម្តែង​នូវ​ការី​ករាយ​ចំពោះ​ការសហការ​នេះ ហើយ​លោក​បាន​មានប្រសាសន៍ថា មូលហេតុ​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ជា​ដៃគូរ​សហការ​នេះ ដោយសារតែ​បាន​សាកសួរ​ផ្ទាល់​ជាមួយ​និស្សិត​អំពី​ប្រព័ន្ធ​អប់រំ​ដែល​របស់​សាកលវិទ្យាល័យ​ដែលមាន​ភាពបត់បែន ជាមួយនឹង​វិន័យ និង​គុណភាព​។ 
​    ​មុននឹង​បញ្ចប់ លោក​សាកលវិទ្យាធិការ​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ម្តងទៀត​ដល់​ភ្ញៀវកិត្តិយស​គ្រប់រូប ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ជាមួយ​ដំណឹង​ថា “​នឹង​មិនមាន​ការបិទ​ស្ពាន​ដើម្បី​ការជួសជុល​នោះទេ ព្រោះ​រាជរដ្ឋាភិបាល​នឹងមាន​គម្រោង​សង់ស្ពាន​ថ្មី​បន្ថែម​មួយទៀត​។​” ដំណឹង​នេះ​អាចជា​ដំណឹង​រីករាយ​ដល់​សាធារណជន​ទូទៅ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា ព្រោះ​បញ្ហា​ចរាចរណ៍​នៅពេល​បច្ចុប្បន្នកំពុង​ក្លាយជា​ប្រធានបទ​មួយ​សំខាន់​ក្នុងសង្គម​។ ដូចនេះ​ការសង់​ស្ពាន​ថ្មី​នៅ​គីឡូម៉ែត្រ​លេខ​៦ ដោយ​មិនមាន​ការបិទ​ស្ពាន​ជ្រោយចង្វា​នេះ ពិតជា​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។