NEWS News & Events ការចែករង្វាន់ និងប័ណ្ណសរសើរដល់និស្សិតជ័យលាភី នៃការប្រកួតការសរសេរ និងការនិយាយជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យន័រតុន

News & Events

ការចែករង្វាន់ និងប័ណ្ណសរសើរដល់និស្សិតជ័យលាភី នៃការប្រកួតការសរសេរ និងការនិយាយជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យន័រតុន

Detail: Created OnWed, 13, January - 2016

មហាវិទ្យាល័យ​សិល្បៈ  មនុស្សសាស្ត្រ និង​ភាសា​បានរៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ និង​រង្វាន់​ដល់​និស្សិត​ជ័យលាភី  ដែល​បានឈ្នះ​ការប្រកួត​ការសរសេរ  និង​ការនិយាយ​ជា​ភាសា​អង់គ្លេស​ប្រចាំឆ្នាំ​សិក្សា ២០១៤-២០១៥  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម George Edgar ឯកអគ្គរាជទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា  និង​លោក​សាស្ត្រាចារ្យ ចាន់  សុខ​ឃាង  សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ។

            និស្សិត​ជ័យលាភី​ទាំងអស់​មាន​ចំនួន៤៨នាក់ ។ ក្នុងនោះ​និស្សិត​ជ័យលាភី​លេខ១  មាន​ចំនួន៨នាក់ ទទួលបាន​ប្រាក់រង្វាន់​ចំនួន១៥០ដុល្លារ, ជ័យលាភី​លេខ២ មាន​ចំនួន៩នាក់  ទទួលបាន​ប្រាក់រង្វាន់​ចំនួន១០០ដុល្លារ  និង​ជ័យលាភី​លេខ៣ មាន​ចំនួន៧នាក់  ទទួលបាន​ប្រាក់រង្វាន់​ចំនួន៥០ដុល្លារ  ។

            និស្សិត​ជ័យលាភី​ទាំងអស់ គឺជា​និស្សិត​ដែល​បាន​សិក្សា​ក្នុង​ឆ្នាំ​ទី២  នៃ​មហាវិទ្យាល័យ​ទាំងបី  នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន  និង​និស្សិត​ឆ្នាំ​ទី៣និង​ទី៤  នៃ​មហាវិទ្យាល័យ​សិល្បៈ  មនុស្សសាស្ត្រ  និង​ភាសា ។

*ដើម្បី​ទទួលបាន​ជ័យលាភី  និស្សិត​ត្រូវ​ឆ្លងកាត់​តាម​ដំណាក់កាលនីមួយៗដូចខាងក្រោមៈ

១. និស្សិត​ត្រូវ​ចុះឈ្មោះ​ចូលរួម​ប្រកួត

២. និស្សិត​ត្រូវ​ចូលរួម​ការប្រឡង​វគ្គ​ជម្រុះ​ជុំ​ទី១

៣. និស្សិត​ត្រូវ​ចូលរួម​ការប្រឡង​វគ្គ​ជម្រុះ​ជុំ​ទី២

៤. និស្សិត​ត្រូវ​ចូលរួម​ការប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ ។

ការរៀបចំ​ការប្រកួត​ការនិយាយ  និង​ការសរសេរ​ជា​ភាសា​អង់គ្លេស​នេះ  ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ  និង​មាន​គោលបំណងសំខាន់ៗបី ៖

  • ទីមួយៈ ផ្តល់ឱកាស​ឲ្យ​និស្សិត  ប្រើប្រាស់​នូវ​ទ្រឹស្តី  ជំនាញ  និង​ចំនេះដឹង​ផ្នែក​ភាសា​អង់គ្លេស  ដែល​ពួកគេ​បាន​ក្រេបជញ្ជក់​ពី​ក្នុង​ថ្នាក់រៀន  ក្នុងស្ថានភាពពិតៗ ។
  • ទី​ពី​រៈ ធ្វើ​ឲ្យ​និស្សិត​មាន​ភាពក្លាហាន  និង​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស  ដើម្បី សម្តែង​មតិ​តាមរយៈ​ការនិយាយ  និង​ការសរសេរ ។
  • ទី​បីៈ  លើកទឹកចិត្ត​និស្សិត  ដែល​ខំប្រឹងប្រែង​សិក្សា  មាន​ភាពក្លាហាន ។

គួរបញ្ជាក់​ផងដែរ​ថា  មហាវិទ្យាល័យ​សិល្បៈ  មនុស្សសាស្ត្រ និង​ភាសា  នៃ​សាកលវិទ្យាល័យ  ន័​រ​តុ​ន  បាន​នឹង​កំពុងផ្តល់​ជំនាញធំៗបីដូច​ជាៈ

  1. ការគ្រប់គ្រង  និង​ការបង្រៀន ( Educational Management & Teaching )
  2. ភាសា​អង់គ្លេស  សម្រាប់​ទំនាក់ទំនង (English Communication)
  3. ភាសា​អង់គ្លេស  សម្រាប់​ទំនាក់​ទំនងជា​អន្តរជាតិ (English For International Relations)