NEWS News & Events ក្រុមយុវជនតំណាងន័រតុននាំយកអំណោយទៅសាលាដូង

News & Events

ក្រុមយុវជនតំណាងន័រតុននាំយកអំណោយទៅសាលាដូង

Detail: Created OnTue, 05, January - 2016

កាលពី​ថ្ងៃអាទិត្យ​ទី ៣ ខែមករា ឆ្នាំ២០១៦ ក្រុមនិស្សិត​ផ្នែក​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ប្រមាណ៥០នាក់ បាន​នាំយក​អំណោយ​មួយចំនួន​ដែលមាន​ដូចជា សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​ទៅ​ប្រគល់ជូន​សាលា​ដូង ដែលមាន​ទីតាំងនៅ​ឃុំ​កោះដាច់។ បន្ទាប់ពី​ធ្វើការ​រៃអង្គាស​ថវិការ​ពី​សប្បុរសជន​ដែលជា​និស្សិត បុគ្គលិក និង​សាស្ត្រាចារ្យ​ក្នុង​សាកលវិទ្យាល័យ​រួចមក ក្រុមនិស្សិត​ស្ម័គ្រចិត្ត​បានទទួល​ថវិកា​រ​សរុប​ប្រមាណ​ជាង ១ ពាន់​ដុល្លារ​អាមេរិក។ ក្រុមនិស្សិត​ក៏បាន​ទិញ​ជា​សម្ភារៈ​សិក្សា សម្ភារៈ​កីឡា និង​អាហារ​មួយចំនួន​សម្រាប់​កុមារា​កុមារី​ដែល​តែង​តែម​ករៀន ភាសា​អង់គ្លេស និង​កុំព្យូទ័រ​នៅ​សាលា​ដូង​រៀងរាល់​ចុង​សប្តាហ៍។ កុមារា-កុមារី​ជា​សិស្ស​នៅ​សាលា​ដូង​នេះ​មាន​ចំនួន​សរុប​ជាង២០០នាក់ ពួកគេ​បានទទួល​ការអប់រំ​ដោយ​ឥតគិតថ្លៃ​នៅ​ទីនោះ ជាមួយនឹង​យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​ជា​សមាជិក​ស្ថាបនិក​នៃ​សាលា​ដូង។ ក្រុមនិស្សិត​ស្ម័គ្រចិត្ត​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​បាន​លើកឡើងថា “ពួកគេ​ដឹងថា​ខ្លួនគេ​ផ្ទាល់​នឹងមិន​បានទទួល​អ្វី​ពីក្មេងៗទាំងអស់នេះ​ទេ ហើយ​យើង​ក៏​មិន​ចង់បាន​អ្វី​ពីប្អូនៗ​ដែរ​ប៉ុន្តែ​សង្ឃឹម​ថា​ក្មេងៗ​ទាំងអស់​នឹងធ្វើ​កិច្ចការ​ទាំងនេះ​វិញ​នៅពេលដែល​ពួកគេ​ធំ និង​មាន​លទ្ធភាព​អាចជួយ​អ្នក​ក្រោយៗ​ទៀត”