NEWS News & Events ការស្វែងយល់ពីទីផ្សារមូលបត្រនៅកម្ពុជា

News & Events

ការស្វែងយល់ពីទីផ្សារមូលបត្រនៅកម្ពុជា

Detail: Created OnSat, 19, December - 2015

     សាលា​សេដ្ឋកិច្ច នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម  របស់​សាកល​វិ​ទ្យ​ល័យ​ន័​រ​តុ​ន  នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ស្តីពី “ការជួញដូរ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា” នា​ថៃ្ង​ទី១៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោម​អធិបតីភាព

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (គ.ម.ក.), លោក​សាស្ត្រាចារ្យ ចាន់ សុខ​ឃាង  សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ន័​រ​តុ​ន  និង លោក​សាស្ត្រាចារ្យ ន​រ៉ា​ណា​ឫទ្ធិ អាន​ន្ត​ដា​យ៉ា​ត ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម នៃ​សាកល​វិ​ទ្យ​ល័យ​ន័​រ​តុ​ន។  

      ឯកឧត្តមបាន​បំផុស​និស្សិត​ទាំងអស់​អោយខិត​ខំរៀន​សូត្រដើម្បី​អនាគត។ ហើយ​បានធ្វើការ​សំណេះសំណាល​ជាមួយ​និស្សិត និង​ផ្តល់​បទពិសោធន៍ ក៏ដូចជា​ចំណេះដឹង​ដល់​និស្សិត​ថែមទៀត។

     សិក្ខាសាលា​នៅថ្ងៃនេះ មាន​គោលបំណង​ដើម្បី​បញ្ជ្រាប​ចំណះ​ដឹង​ពី​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​ដល់​និស្សិត​ឱ្យមាន​ការយល់ដឹង​កាន់តែច្បាស់​ថែមទៀត អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា​យើង  ហើយក៏​ជា​វឌ្ឍនភាព​ថ្មី​មួយទៀត​ក្នុងការ​ពង្រឹង និង​លើក​កំពស់​ការយល់ដឹង​ដល់ប្អូនៗនិស្សិត ដើម្បី​ជាការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​មូល​ប​ត្រ ជាពិសេស​ការបន្ត​ផ្សព្វផ្សាយ​ចែករំលែក​ជា​ព័ត៌មាន ក៏ដូចជា​ចំណេះដឹងផ្សេងៗដល់​សាធារណជន ឲ្យ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា។ 

     វិស័យនេះ  ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គមជាតិ ដូចជា​ជួយ​ជំរុញ​ឱ្យ​មហាជន​បង្កើន​នូវ​ការ​សន្សំ  ដើម្បី​បង្កើត​នូវ​ទម្លាប់​នៃ​ការវិនិយោគ ហើយ​ជួយ​ប្រមូលផ្តុំ​មូលធនតូចៗទៅជា​មូលធន​ធំ​មួយ​ដើម្បី​វិនិយោគ​នៅក្នុង​វិស័យសេដ្ឋកិច្ច​រូបវន្ត ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​ប្រកប​អាជីវកម្ម​ដោយ​ប្រសិទ្ធភាព ជួយ​ជំរុញ​ឱ្យ​ប្រភព​មូលធន​ក្នុងស្រុក​មាន​ចរាចរ​រស់​រវើក និង​មាន​តម្លាភាព ជួយ​ស្រូបយក​មូលធន​ពី​បរទេស ជាពិសេស​ជួយ​សម្រួល​ដល់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមផ្សេង។  

វាគ្មិន​ដែល​ចូលរួម​មានដូចជា៖

     លោក ឃុន វាសនា អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​របស់ គ.ម.ក. បានធ្វើ​បទ​បង្ហាញ​ស្តីពី "ទិដ្ឋភាព​ទូទៅ​នៃ​ទីផ្សារ​មូល​ប​ត្រ "

     លោក អ៊ឹង អ៊ូ អនុប្រធាននាយកដ្ឋាន​ស្រាវជ្រាវ  បណ្តុះបណ្តាល អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ និង​ទំនាក់ទំនង​អន្តរជាតិ បានធ្វើ​បទ​បង្ហាញ​ស្តីពី "តួអង្គ​ចូលរួម​នៅក្នុង​វិស័យ​មូល​ប​ត្រ"

     លោកស្រី ច្រែង រតនា មន្ត្រី​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​នៃ គ.ម.ក. បានធ្វើ​បទ​បង្ហាញ​ស្តីពី "កិច្ចដំណើរការ​ទីផ្សារ​ដំបូង"

     លោក សួរ រ៉ា​ម៉ូ មន្ដ្រី​ប្រតិបត្តិ​នាយកដ្ឋាន​ផាត់ទាត់ និង​ទូទាត់​មូល​ប​ត្រ​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ស្តីពី "កិច្ចដំណើរការ​ទីផ្សារ​បន្ទាប់"

     សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​មានការ​ចូលរួម​ពី​និស្សិត សាកលវិទ្យាល័យ​ន័​រ​តុ​ន ចំនួន ២៥០នាក់ ដែល​កំពុង​សិក្សា​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ជំនាញ​សេដ្ឋកិច្ច​អភិវឌ្ឍន៍ ជំនាញ​គ្រប់គ្រង ជំនាញ​គណនេយ្យ និង​ជំនាញ​ពាក់ព័ន្ធផ្សេងៗទៀត។ ជា​រៀងរាល់​ឆមាស​សាកល​វិ​ទ្យ​ល័យ​ន័​រ​តុ​ន​តែងតែ​រៀបចំ​សិក្ខាសាលា​ក្នុង​គោលបំណង​បង្កើន​ចំនេះដឹង​ដល់​និស្សិត និង​ទទួលយក​បទពិសោធន៍​ពី​វាគ្មិន​ផងដែរ។ ជា​ចុងក្រោយ​វាគ្មិន​បាន​ណែនាំ និង​លើកទឹកចិត្ត​និស្សិត​អោយ​ខិ​ខំប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការសិក្សា និង​ស្រលាញ់​លើ​មុខវិជ្ជា​កំពុង​សិក្សា ហើយ​ឲ្យ​ព្យាយាម​ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ដឹកនាំ​នាពេលខាងមុខ។