NEWS News & Events បវេសនកាល​ថ្មី​នៃ​សាកលវិទ្យាល័យ​ន័រតុន​

News & Events

បវេសនកាល​ថ្មី​នៃ​សាកលវិទ្យាល័យ​ន័រតុន​

Detail: Created OnFri, 21, November - 2014


នា​ព្រឹក​ថ្ងៃសៅរ៍ ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៣ សាកលវិទ្យាល័យ​ន័រតុន បាន​ប្រារព្ធ​ពិធី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៣-២០១៤ នៅ​សាល​សហកីឡា Beeline Arena។ ក្នុង​ពិធី​ជួប​ជុំ​និង​ស្វាគមន៍​និស្សិត​ថ្មី​ប្រមាណ​ជាង ២០០០នាក់ មក​ពី​បួន​មហា​វិទ្យាល័យ​រួម​មាន មហា​វិទ្យាល័យ វិទ្យាសាស្ត្រ​សង្គម, មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត, មហា​វិទ្យាល័យ​សិល្បៈ​មនុសាស្រ្ត និង​ភាសា និង​មហា​វិទ្យាល័យ​ថ្មី​ទើប​បង្កើត​គឺ​មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល។​ ពិធី​នេះ ធ្វើ​ឡើង​ក្រោម​អធិបតី ភាព​លោក​សាស្ត្រាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការ លោក​បណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការ​រង រួម​ជាមួយ គណៈ​គ្រប់គ្រង សាស្រ្តាចារ្យ និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យ ន័រតុន។ ពិធី​ជួប​ជុំ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ស្វាគមន៍​ដល់​និស្សិត​ថ្មី ជា​មួយ​ការ​បង្ហាញ​ពី​សកម្ម​ភាព​នានា​របស់​សាកលវិទ្យាល័យ ដែល​និស្សិត​នឹង​អនុវត្ត​ក្នុង​អំឡុង​ពេល​សិក្សា និង​បាន​បង្ហាញ​ពី​សមទ្ធផល របស់​និស្សិត​រៀម ច្បង​ផង​ដែរ។ ឆ្លៀត​ក្នុង​ពេល​នោះ​ដែរ ក៏​ដើម្បី​ក្រើន​រំលឹក​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង ជា​ពិសេស​គឺ​ដើម្បី​លើក​ទឹកចិត្ត ដល់​និស្សិត​គ្រប់​រូប​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​ប្រឹង​ប្រែង​សិក្សា​ស្រាវ​ជ្រាវ​តាម​ជំនាញ​របស់​ខ្លួន។