Detail: Created On Mon, 01, December - 2014   View Hit: 1165

Message From Head

   School of Law and Government is one among the four departments of College of Social Sciences under the management of Norton University, which has high responsibility in developing best curriculum to contribute the help for our Royal Government in educating the people and developing the country.
Through attention from Royal Government and the management team of Norton University, School of Law and Government was opened for students in 1996 with modern curriculum paralleling to national and international standard especially ASEAN countries by dividing into several specific subjects: Legal and Justice Studies, International Relations & Diplomacy, Commercial Law, Government and Public Administration. 
    Despite this new curriculum, the management team of Norton University is trying to edit and reform it every year to assure that the education providing in the following year is still in high quality in order to improve the students' knowledge in law theory that is a course for assisting students when they complete Bachelor of Law. Additionally, it can make the students to become Law Expert, Judge, Prosecutor, Lecturer, Court Clerk, or Lawyer which works for justification, diplomacy, or public and private institutions.
    Because of this purpose, the management team of Norton University pays key attention on Law fields by putting firm measures in leadership, management, and providing highly responsibility of education in order to make the students have broad and deep knowledge in law theory applying to real practicum on positive method via providing the judicial documents.
    Through the experience of teaching, the university considers mainly on the quality toward building the challenge among the students. The university regularly offers students chance for discussion on some special topics in the class, monthly test, and assignment on all subjects. Meanwhile, the university organizes many seminars every year and invites many local and international guest speakers such as Japanese and Australian to increase the quality of students' understanding on national and international law application.
    Regarding to the curriculum, the students will be lectured on national law system such as constitution law, administration law, labor law, bank law, tax law, company law, urbanization law, land law, legal law, common law, ASEAN law system, and national and international relation law. In addition, the students will be required to apply law system and analyze the real case study. Also, the students will analyze deeply on form of law research, law writing, and effective speaking.
    Principally, the students will have adequate ability to compete with others in choosing career after graduating from Norton University in Bachelor of Law.

    សាលា​នីតិ​សាស្រ្ត​ និង​រដ្ឋាភិបាល​​ជា​ផ្នែក​មួយ​នៃ​មហា​វិទ្យា​ល័យ​វិទ្យា​សា​ស្រ្ត​សង្គម​ស្ថិត​នៅ​ក្រោម​ការ​ដឹកនំា​ នឹង​គ្រប់​គ្រង​របស់​សកល​វិទ្យា​ល័យ​ន័រតុន​ ដែល​ជា​យន្ត​ការ​ជាតិ​មួយ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​សិក្សា​ឲ្យ​ដំ​ណើរ​ការ​ល្អ​ប្រ​សើរ​ ដើម្បី​រូម​ចំ​ណែក​ជួយ​រាជ​រដ្ឋាភិ​បាល​ក្នុង​ការ​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ នឹង​ការ​អភិវឌ្ឍន៏​ប្រទេស​ជាតិ​រីក​ចំរើន​លូត​លាស់​និង​នីតិរដ្ឋ​រឹង​មាំ​។
    គណ:​ គ្រប់​គ្រង​នៃ​សាក​លវិទ្យា​ល័យ​ន័រតុន​ សាលា​នីតិ​សាស្រ្ត​ និង​រដ្ឋាភិបាល​​ត្រូវ​បាន​បើក​ទ្វារ​ទទួល​និសិ្សត​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​តំាង​ពី​ឆ្នាំ​១៩៩៦​ ដោយ​បាន​រៀប​ចំ​កម្មវិធី​សិក្សា​ទំ​នើប​ថ្មី​មួយ​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​ និង​តាម​តម្រូវ​ការ​របស់​ប្រទេស​ជាតិ​ ពិ​សេសប​ណ្តាល​ប្រទេស​អាស៊ាន​ដោយ​ចែក​ចេញ​នូវ​មុខ​វិជ្ជា​ឯក​ទេស​មួយ​ចំនួន៖​ សិក្សា​ច្បាប់​ និង​យុត្ថិ​ធម៌​, នីតិពាណិជ្ជកម្ម, នីតិ​ទំនាក់​ទំនង​អន្តរ​ជាតិ​ និង​ការ​ទូត​ និងរដ្ឋាភិ​បាល​។​
    ថ្វី​បើ​កម្មវិធី​សិក្សា​ថ្មី​នេះ​នៅ​មាន​កម្រិត​វិជ្ជា​មាន​ក្តី​ តែ​គណ:​គ្រប់​គ្រង​នៃ​សាកល​វិទ្យា​ន័រតុន​បាន​កំពុង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពិនិត្យ​កែ​សំរួល​ជា​ប្រចាំ​លើ​កម្ម​វិធី​សិក្សា​ប្រ​យោជន៍​ធ្វើ​យ៉ាង​ណា​ធា​នា​ដល់​ការ​សិក្សា​នា​ឆ្នាំ​បន្ត​បន្ទាប់​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៏​សមត្ថភាព​យល់​ដឹង​ដល់និសិ្សត​ឲ្យ​មាន​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ​យ៉ាង​ពិត​ប្រាកដ​លើវិស័យ​ច្បាប់​ដែល​ជា​ត្រី​វិស័យ​មួយ​ ជួយ​និសិ្សត​នៅ​ពេល​ណា​ដែល​និសិ្សត​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​នី​តិសាស្រ្ត​ (Bachelor of Arts in Law)  និង​ជួយ​និសិ្សត​ឲ្យ​ក្លាយ​ជា​អ្នក​ឯក​ទេស​ច្បាប់​ដ៏​ចំណាន ​និង​មាន​សមត្ថ​ភាព​គ្រប់​គ្រង​ អាច​ក្លាយ​ជា ​ចៅ​ក្រម ព្រះ​រាជ​អាជ្ញា ​សាស្រ្តាចារ្យ​ ក្រឡាបញ្ជី​ មេធាវី​ ឬ​ ភារ​ធាវី​ ជា​ដើម​ ដែលអាច​បំរើការ​ងារ​នៅ​ក្នុង​វិស័យយុត្តា​ធិការ​ ការ​ទូត​ ឬ ​គ្រឹះ​ស្ថាន​សាធារណ:​ ឬ ​ឯកជន ​។ល។ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​និសិ្សត​ស្រប​តាម​តម្រូវ​ការ​ចំា​បាច់​របស់​សង្គម។​ 
    ជា​គោល​ការណ៍​ក្រោយ​ពី​និសិ្សត​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នីតិ​សាស្រ្ត​ និង​រដ្ឋាភិបាល​​នៅ​សាកល​វិទ្យាល័យ​ន័រតុន​ និសិ្សត​នឹង​ទទួល​បាន​បរិញ្ញា​បត្រ​នីតិសាស្រ្ត​ (Bachelor of Law)​ ដែល​ជា​សក្ខី​ភាព​បញ្ជាក់​នូវ​កម្រិត​វិជ្ជ​មាន​ផ្នែក​ច្បាប់​ហើយ​ ដែល​អនុញ្ញាត​ឲ្យ​និសិ្សត​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ជ្រើស​រើស​វិជ្ជាជីវ:​នៅ​តាម​បណ្តាល​គ្រឹះ​ស្ថាន​សា​ធារ​ណ:​ឯក​ជន​មួយ​ចំនួន​ដូច​ជា​ សាលា​ភូមិន្ទ​រដ្ឋ​បាល​រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវ:​តុលាការ​ មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ:​ មេធាវី​ឬ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ជា​ដើម​ដែល​អភិ​វឌ្ឍន៍​ ជឿន​លឿន​ រុង​រឿង​នៅ​ក្នុង​ជីវ​ភាព​សង្គម​ទំ​នើប​នា​ពេល​អនា​គត។
    សាកល​វិទ្យាល័យ​ន័រតុន​ ជា​គ្រឹះ​ស្ថាន​អប់រំ​ឯកជន​តែ​មួយ​គត់​ដែល​មាន​គុណ​ភាព ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព។​
    សូម​និសិ្សត​ព្យា​យាម​រៀន​សូត្រ​ឲ្យ​ពូកែ ​និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។