Detail: Created On Mon, 01, December - 2014   View Hit: 1411

Majors

MAJOR COMMERCIAL LAW ជំនាញនីតិពាណិជ្ជកម្ម

   A degree in Commercial Law provides the student with a solid understanding of (1) essentials legal systems in Business transaction management, commerce, investment and important actors in business running, commerce and investment (2) study in this major offers opportunities to the student to understand how the effect and problem facing to the businessman and business transactions. The units studied give details consideration to the law relating to contract, corporation, agency, partnership, taxation, banking, finance, intellectual property, competition, consumer protection and international trade. The Commercial Law major focuses on the fundamental relationship between law and business and its ideal for those planning a career in commerce, including professional accounting, business management, international trade and industrial relations.

    ការ​សិក្សា​លើ​ជំនាញ​នីតិពាណិជ្ជកម្ម និស្សិត​អាច​យល់​ច្បាស់​អំពី (១) ប្រព័ន្ធ​គតិយុត្ត​សំខាន់ៗ ក្នុង​ការ​គ្រប់​គ្រង​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ​និង​តួអង្គ​សំខាន់ៗ​ក្នុង​ការ​ធ្វើ​សកម្ម ភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​ការ​វិនិយោគ។​(២) ការ​សិក្សា​ជំនាញ​នេះ​ផង​ដែរ​ក៏​អាច​ផ្តល់​ឱកាស ឲ្យ​និស្សិត​យល់​ដឹង​អំពី​ផល​ប៉ះពាល់ ឬ បញ្ហា​ប្រឈម​ដល់​ពាណិជ្ជករ និង​ប្រតិបត្តិការ​ជំនួញ។ ការ​សិក្សា​ជំនាញ​នេះ​ផ្តល់​នូវ​ការ​យល់​ដឹង​យ៉ាង​លម្អិត​ជា​មួយ​ច្បាប់​ទាក់ទង​នឹង​កិច្ចសន្យា សហកម្មសិទិ្ធករ ភ្នាក់ងារ ភាព​ជា​ដៃ​គូ ពន្ធដារ ធនាគារ ហិរញ្ញវត្ថុ កម្មសិទ្ធិ​បញ្ញា ការ​ប្រកួត​ប្រជែង​ និង​ការ​ការ​ពារ​អតិថិជន និង​ជំនួញ​អន្តរជាតិ។​ ជំនាញ​នីតិពាណិជ្ជកម្ម​ក៏​ផ្តោត​លើ​ទំនាក់​ទំនង​មូលដ្ឋាន​រវាង​ច្បាប់ និង​ពាណិជ្ជកម្ម និង​ការ​ងារ​ជំនាញ​ក្នុង​ពាណិជ្ជកម្ម រាប់​ទាំង​គណនេយ្យ​ជំនាញ ការ​គ្រប់គ្រង​ពាណិជ្ជកម្ម ជំនួញ​អន្តរ​ជាតិ​ និង​ទំនាក់​ទំនង​ឧស្សាហកម្ម។

 

MAJOR LEGAL AND JUSTICE STUDIES ជំនាញសិក្សាច្បាប់ និងយុត្តិធម៌

   Study in Justice and Legal Studies, student can understand well on (1) how the society works (2) relation between law and society which cannot be apart (3) environment in society where we live and follow by; thus there is Latin proverb said that there is  society, there is law. Moreover, law and society have relation that law is under the justice principle to society. If the law does not have justice to society, the management cannot be in control and in silence. Furthermore, student can understand clearly about the true value of law and non-efficacy of law. Student also can get knowledge about the role of law in giving the justice to society. If society cannot be controlled and silent, there is no justice. If there is no justice, society also cannot be in control and silence too. If society faces on anarchy, there must have law. But if there is law with no implementation, there is also no justice.
   The major consist of courses in history, politics, law, economics, environment and man present in society which leads to the acquisition of essential to understand and to conserve or change it. 

   ការ​សិក្សា​​លើ​ជំនាញ​សិក្សា​ច្បាប់ និង​យុត្តិធម៌​ និស្សិត​អាច​យល់​ច្បាស់​អំពី ៖ (១)​ដំណើរ​ការ​នៃ​ការ​កកើត​នូវ​សង្គម​(២)ទំនាក់ទំនង​ច្បាប់​ជា​មួយ​សង្គម​ ដែល​ពុំអាចបំបែក​ចេញ​ពីគ្នា​បាន (៣)​បរិយាកាស​នៃ​សង្គម​ដែល​ខ្លួន​រស់​នៅ ហើយ​ធ្វើ​តាម​គ្នាតៗ​មក​ទើប​មាន​សុភាសិត​ឡាតាំង​មួយ​ពោល​ថា​ទីណា​មាន​សង្គម​ទីនោះ​មានច្បាប់។​ លើស​ពី​នេះ​ទៀត​ច្បាប់​ និង​សង្គម​មាន​ទំនាក់​ទំនង​គ្នា គឺ ច្បាប់​ស្ថិត​ក្នុង​គោលការណ៍​យុត្តិធម៌​ឲ្យដល់​សង្គម​ដែរ។​ ប្រសិន​បើ​ច្បាប់​ពុំ​មាន​យុត្តិធម៌​ផ្តល់​ឲ្យសង្គម​ទេ​ ការ​គ្រប់​គ្រង​ក៏​ពុំ​អាច​ធ្វើ​ឲ្យមាន​របៀប​រៀបរយ​ និង​ស្ងប់​ស្ងៀម​ដែរ។​ បន្ថែម​ពីនេះ​និស្សិត​ក៏អាច​ដឹង​ច្បាស់​អំពី​តម្លៃ​ពិត​របស់​ច្បាប់​ និង​ការ​អស់​ប្រសិទ្ធភាព​របស់​ច្បាប់។  និស្សិត​ក៏​អាច​ដឹង​បាន​ដែរ​អំពី​តួនាទី​របស់​ច្បាប់​ក្នុង​ការ​ធ្វើ​ឱ្យសង្គម​មាន​យុត្តិធម៌​ បើ​សង្គម​ពុំ​មាន​របៀប​រៀបរយ​ និង​ស្ងប់​ស្ងៀម​នោះ​អាច​មិន​មាន​យុត្តិធម៌។​  បើ​ច្បាប់​ពុំ​មាន​យុត្តិធម៌​ទេ នោះ​សង្គម ក៏​ពុំ​មាន​របៀប​រៀបរយ និង​ស្ងប់ស្ងៀម​បាន​ដែរ​ បើ​សង្គម​ជួប​ប្រទះ​អាណាធិបតេយ្យ គឺ ត្រូវ​តែ មាន​ច្បាប់​តែ​បើមាន​ច្បាប់​តែ​ការ​អនុវត្ត​មិន​បាន​អនុវត្ត​តាម​ស្មារតី​នៃ​ច្បាប់​ក៏​មិន​មាន​យុត្តិធម៌​ដែរ។
   ការ​សិក្សា​អំពី​ជំនាញ​ច្បាប់ និង​យុត្តិធម៌​និស្សិត​អាច​យល់​ច្បាស់​អំពី​ការ​សិក្សា​លើបញ្ហា ប្រវត្តិ​វិទ្យា នយោបាយ ច្បាប់ សេដ្ឋកិច្ច និង​បរិស្ថាន និង​វត្តមាន​មនុស្សក្នុង​សង្គម​ដែល​អាច​នាំមក​នូវ​ព័ត៌មាន​សំខាន់​ដើម្បី​យល់​ដឹង​ពីសង្គម​ និង​ដើម្បី​អភិរក្ស​ឬផ្លាស់​ប្តូរ​សង្គម។

 

MAJOR INTERNATIONAL RELATION AND DIPLOMACY ជំនាញទំនាក់ទំនងអន្តរជាតិ និងការទូត

​​​   Study in International Relation and Diplomacy major gives the student to understand well on (1) relation between an independent state or a democratic state to another independent or democratic state based on international law principles (2) international policy and events which develop in the world such as security, global economic, social, human right, global community, foreign affair and environment issues, etc. (3) social work cooperation, economics in different countries, etc. (4) fundamental judicial for state to state relation. 
    This major provides the student to understand also about self-improvement arrangement to become diplomatic official, foreign affair political analyst, international affair professionals, political science professionals, international law professionals, international economist, international journalist and international businessman. In addition, student can also get knowledge about the method of diplomacy relation and diplomatic dispute resolution with peaceful by knowing what is the diplomacy, the start of diplomacy relation, the link of diplomacy relation, important members in diplomatic mission, accomplishing of diplomatic mission and other essential tasks.

    ការ​សិក្សា​លើ​ជំនាញ​ទំនាក់ទំនង​អន្តរ​ជាតិ និង​ការទូត​និស្សិត​អាច​យល់​ច្បាស់​អំពី ៖ (១) ការ​ទំនាក់ទំនង​រវាង​រដ្ឋឯករាជ្យ ឬ រដ្ឋ​អធិបតេយ្យ​មួយ​ ជា​មួយ​រដ្ឋឯក​រាជ្យ​ ឬ អធិបតេយ្យ​មួយ​ទៀត​ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ (២)​នយោបាយ​អន្តរ​ជាតិ​ និង​ព្រឹត្តការណ៍​ទាំងឡាយ​ដែល​វិវត្តន៌​នៅ​ក្នុង​ពិភព​លោក រួមមាន​បញ្ហា​សន្តិសុខ បញ្ហា​សេដ្ឋកិច្ច​ពិភពលោក បញ្ហា​សង្គម បញ្ហា​សិទ្ធិមនុស្ស​ បញ្ហា​សហគមន៍​ពិភពលោក​ បញ្ហា​ការ​បរទេស​ បញ្ហា​បរិស្ថាន...។​ (៣) កិច្ចសហប្រតិ​បត្តិការ​លើ​កិច្ចការ​សង្គម សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ។​(៤) មូលដ្ឋាន​គតិយុត្ត​សម្រាប់​ទំនាក់​ទំនង​រវាងរដ្ឋ និងរដ្ឋ។ 
   ការ​សិក្សា​លើ​ជំនាញ​នេះ​និស្សិត​នឹងយល់​ច្បាស់​ផង​ដែរ អំពីរ​បៀប​នៃ​ការ​អភិវឌ្ឍខ្លួន​ដើម្បី​ក្លាយ​ជា​ភ្នាក់​ងារ​ការ​ទូត​ អ្នក​វិភាគ​នយោបាយ​ការ​បរទេស មន្រ្តីជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​ អ្នក​ឯក​ទេស​ខាង​វិទ្យាសាស្រ្ត​នយោបាយ អ្នក​ឯក​ទេស​ខាង ច្បាប់​អន្តរជាតិ ឬ ជា​អ្នក​សេដ្ឋកិច្ច អន្តរជាតិ អ្នក​សារ​ព័ត៌មាន​អន្តរ​ជាតិ និង​ជា​ពាណិជ្ជករ​អន្តរ​ជាតិ។​ បន្ថែម​ពី​នេះ​និស្សិត​ក៏​អាច​យល់​អំពី​វិធីសាស្រ្ត​នៃការ​ទំនាក់​ទំនង​ការ​ទូត​ និង​ដំណោះ ស្រាយ​វិវាទ​ការ​ទូត​ដោយ​សន្តិវិធី ដោយ​យល់​ថា​អ្វី​ទៅ​ជា​ការ​ទូត​ ការ​ចាប់​ផ្តើម​ទំនាក់​ទំនង​ការ​ទូត​ ការ​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត សមាជិក​សំខាន់​នៃ​បេសកកម្ម​ការទូត ការ​បំពេញ​បេសកកម្ម​ការទូត និង​ការ​ងារ​សំខាន់ៗ​ផ្សេង​ទៀត។​ 

 

MAJOR GOVERNMENT AND PUBLIC ADMINISTRATION ជំនាញរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ

   Government and Public Administration program provides the student to understand about: (1) role and composition of government (2) cabinet and jurisdiction of prime minister and government (3) establishment of ministries, secretariat of state and the arrangement and process in those ministries and secretariat of state.
    In this major, the student can also learn about (1) state administration entity (2) structure arrangement (3) the arrangement and process of administration systems, and details about the role and mission of institutions and joint organizations. Furthermore, it is also presented about sub-national administration management which is determined on administration management system in administrational unit entity, roles, duties, authority, legal practice, legal standard letters, working methodology relation, problem solving in department, jurisdiction implementation, creation of supported entity and practical entity and management of administration, staff, finance, planning and property through the applied process of sub-nation democracy including delegation and responsibility.  

   ការ​សិក្សា​លើ​ជំនាញ​រដ្ឋាភិបាល​ និង​រដ្ឋបាល​សាធារណៈ​និស្សិត​អាច​យល់​ច្បាស់​អំពី​ ៖ (១)​តួនាទី​ និង​សមាស​ភាព​របស់​រាជរដ្ឋាភិបាល​ (២)​គណៈ​រដ្ឋមន្រ្តី និង​សមត្ថកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ និង​រាជ​រដ្ឋាភិបាល​(៣)ការ​បង្កើត​ក្រសួង​ និង​រដ្ឋ​លេខា​ធិការ​ដ្ឋាន​ និង​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ និង​រដ្ឋលេខាធិ​ការ​ដ្ឋាន​ទាំង​នោះ។
    ការ​សិក្សា​លើ​ជំនាញ​រដ្ឋាភិបាល​ និង​រដ្ឋបាល​សាធារណៈ​ផងដែរ​ ក៏​អាច​ឲ្យនិស្សិត​យល់​ច្បាស់​អំពី​(១)​អង្គភាព​រដ្ឋបាល​របស់រដ្ឋ​(២)​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​(៣)​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ និង​ប្រព័ន្ធ​រដ្ឋបាល​នីមួយៗ និង​លម្អិត​អំពី​មុខ​ងារ​ និង​បេសកកម្ម​របស់​ស្ថាប័ន អង្គភាព​ចំណុះ​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​ក៏​បង្ហាញ​ផង​ដែរ​អំពី​ ការ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​កំណត់​អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​របស់​អង្គភាព​រដ្ឋបាល​ឯក​ភាព​នីមួយៗ​ តួនាទី​ ភារ​កិច្ច​ និង​សិទ្ធិ​អំណាច ការ​អនុវត្ត​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិយុត្តនានា​ ទំនាក់​ទំនង​របៀបរបបការ​ងារ​  ការ​ដោះ​ស្រាយ​បញ្ហា​នៅ​មូល​ដ្ឋាន​ ការ​អនុវត្ត​សមត្ថកិច្ច ការ​រៀប​ចំ​ឲ្យមាន​អង្គភាព​គាំទ្រ​ និង​អង្គភាព​អនុវត្ត ការ​គ្រប់​គ្រង​រដ្ឋបាល បុគ្គលិក របបហិរញ្ញវត្ថុ របប​ផែន​ការ​ និង​ទ្រព្យសម្បត្តិ​ស្រប​តាម​ដំណើរ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ព្រម​ទាំង​ការ​ផ្ទេរ​សិទ្ធិ និង​ការ ទទួល​ខុស​ត្រូវ​ផង​ដែរ។