Detail: Created On Tue, 25, November - 2014   View Hit: 1463

Message From head

Welcome! On behalf of staffs, professors and students of Computer Science in Norton University. I very happy to show you the importance of Computer Skills and Mobile (Smart Phone) that the world is strongly interests and rapidly potential expanding in the technology of the world in this century.

Computer and Mobile Technology is a technology that growth rapidly and should be interested in this area, moreover we recognize that the 21st century is the century of technology especially computer technology and mobile development significantly.

All sectors are necessary need computer technology. In this sense, the success of competitive as necessary for the 21 century and it is a collaboration of research by scientists, engineers and business professional to find solutions and create a new work for the need of science.

In fact, Cambodian is the ASEAN community member that has vision of integration together in at the front short near the future. The integration will bring a lot of benefit in Cambodia. We raise a point of integration like required human resources for completion in this area. Do you prepare yourself for this completion?

We have known clearly about required development program and continue to develop metal education skills of our students respond to the needs of a particular social. We also share and contribute our resources to the development of the country and the region through high-quality teaching as well as new research findings for the nation and the world.

Finally, we all thank you very warm for your paying attention and interested in Computer Department. I hope you get satisfactory results with good collaboration. Thank you! 

Serve the community, collaboration with the community, research findings to communities.

Mr. NGUON bunsour
 Head of Computer Studies Department
College Of Sciences

 

សូម​ស្វាគមន៍! ក្នុង​នាម​ខ្ញុំ​តំណាង​ឲ្យ បុគ្គលិក សាស្ត្រាចារ្យ និង និស្សិត ផ្នែក​កុំព្យូទ័រ​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ន័រតុន មាន​សេចក្ដី​រីករាយ​បង្ហាញ​លោក​អ្នក​ពី​សារៈសំខាន់​នៃ​ជំនាញ​កុំព្យូទ័រ និង Mobile Phone(ស្មាតហ្វូន)ដែល​ពិភព​លោក កំពុង​មាន​ចំណាប់​អារម្មណ៍ យ៉ាង​ខ្លាំង​និង​កំពុង​ពង្រីក​សក្ដានុពល​យ៉ាង​លឿន​លើ​ពិភព​បច្ចេកវិទ្យា​នា​សតវត្ស​នេះ។

បច្ចេកវិទ្យា​កុំព្យូទ័រ និងMobile គឺ​ជា​បច្ចេកវិទ្យា​ទំនើប និង​មាន​ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ ចាប់​អារម្មណ៍ ​នា​យុគ​សម័យ​នេះ​ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ស្គាល់​ថា សតវត្ស​ទី ២១ ជា​សតវត្ស​នៃ បច្ចេកវិទ្យា ជា​ពិសេស​បច្ចេកវិទ្យា​កុំព្យូទ័រ​និង Mobile Phone ដែល​មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សំគាល់។ គ្រប់​វិស័យ​ទាំង​អស់​ត្រូវ​ការ បច្ចេកវិទ្យា​កុំព្យូទ័រ​ជា​ចាំបាច់។ ក្នុង​ន័យ​នេះ​ភាព​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ប្រជែង​ដ៏​ចាំ​បាច់​មួយ​សម្រាប់​មនុស្ស សតវត្ស​ទី ២១ នេះ គឺ​ការ​សហការ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​សំណាក់ អ្នក​វិទ្យា​សាស្ត្រ​វិស្វករ និង​អ្នក​ធ្វើ​អាជីវកម្ម​អាជីព ដើម្បី ស្វែងរក ដំណោះស្រាយ​និង បង្កើត​ស្នា​ដៃ​ថ្មីៗ​សម្រាប់​តម្រូវ​ការ​របស់​សង្គម។

ជា​ការ​ពិត​ប្រទេស​កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​ដែល​សហគមន៍​នេះ​មាន​ចក្ខុ​វិស័យ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ធ្វើ​សមាហរណកម្ម​នេះ​វា​មាន​តម្លៃ​ធំ​ធេង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា។ យើង​សូម​លើក យក​ចំណុច​មួយ​នៃ ការ​ធ្វើ​សមាហរណកម្ម​នេះ​លើ​ផ្នែក​ការ​ងារ​ដែល​ទាម​ទារ​ឲ្យ​យើង​មាន​ធន​ធាន​មនុស្ស​សម្រាប់ ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​នេះ។ តើ​យើង​បាន​ត្រៀម​លក្ខណៈ និង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ?

យើង​បាន​យល់​ច្បាស់​ពី​តម្រូវ​ការ​នេះ​ហើយ​បាន​និង​កំពុង​ធ្វើ និង​បន្ត​រៀប​ចំ​កម្មវិធី​សម្រាប់​អភិវឌ្ឍន៍​ពុទ្ធិ និង ជំនាញ ដល់​និស្សិត​របស់​យើង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម​ដ៏​ជាក់លាក់​មួយ។ តាម​រយៈ​នេះ​យើង​និង​រួម​ចំណែក​ចែក​រំលែក​ធនធាន​ដែល​យើង​មាន​ដើម្បី​អភិវឌ្ឍ​ប្រទេស និង​តំបន់ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​រក​របក​គំហើញ​ថ្មីៗ​សម្រាប់​សង្គម​ជាតិ សម្រាប់​តំបន់ និង សម្រាប់​ពិភពលោក។

ជា​ទី​បញ្ចប់​យើង​ទាំង​អស់​គ្នា​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​កក់​ក្ដៅ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​មក​លើ​ផ្នែក កុំព្យូទ័រ​វិទ្យា​យើង។ សង្ឃឹម​ថា​លោក​អ្នក​និង​ទទួល​បាន​លទ្ធ​ផល​ជា​ទី​ពេញ​ចិត្ត និង​ការ​សហការ​ដ៏​ល្អ។អរគុណ!

បម្រើ​សហគមន៍ សហ​ការ​ជា​មួយ​សហគមន៍ សិក្សា​ស្រាវ​ជ្រាវ​ពី​សហគមន៍ របក​គំហើញ​ថ្មី ដើម្បី​សហគមន៍ 

 

Mr. NGUON bunsour
Head of Computer Studies Department College Of Sciences