Detail: Created On Sat, 18, July - 2015   View Hit: 1415

Welcom Message

សាកលវិទ្យាល័យ​ន័​រ​តុ​ន​បានរៀបចំ​បង្កើត​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​តាំងពី​ឆ្នាំ២០០១ ដោយ​គណៈកម្មាធិការ​រៀប​ចំ​កម្មវិធីសិក្សា សហការ​ជាមួយ​សាស្ត្រាចារ្យ​ជំនាញល្បីៗ និង​ក្រុម​អ្នកជំនាញការ​ABVប្រទេស​អូស្ត្រាលី និង​បានទទួល​ស្គាល់​ជា​បន្ត​បន្ទាប់ពី​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា។

កម្មវិធីសិក្សា​ត្រូវបាន​រៀបចំ​ស្របតាម​ការវិវត្តន៍រ​បស់​សង្គម​និង​សាកលភាវូបនីយកម្ម​ដោយ​បញ្ជ្រាប​នូវ​អត្តសញ្ញាណ​ជាតិ សង្គម​វប្បធម៌ វិទ្យាសាស្ត្រ ពត៌មាន​វិទ្យា និង​ភាសា​ដើម្បី​បណ្ដុះបណ្ដាល​និស្សិត​ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ និង​បំ​ណិ​ន​ប្រសប់​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា​តាម​ឧបនិស្ស័យ​របស់ខ្លួន។ ជាមួយគ្នា​នោះ ដេ​ប៉ា​តឺ​ម៉​ង់​ក៏​ជំរុញ​ឲ្យ​និស្សិត​ចូលរួម​សកម្មភាព​សិក្សា​សង្គមផ្សេងៗដូចជា ទស្សនកិច្ច​សិក្សា កម្មសិក្សា សិក្ខាសាលា ការតាំងពិព័រណ៍ ការបង្ហាញ​សមត្ថភាព ស្នាដៃ និង​ការ​ប្រ​កូត​ប្រជែង​ពានរង្វាន់ផ្សេង។ល។ដើម្បី​ពង្រឹង និង​កសាង​សមត្ថភាព​និស្សិត​សម្រាប់​ការប្រកួតប្រជែង​ទីផ្សារការងារ​និង​អាជីព​នា​ថ្ងៃ​អនាគត។

ដេ​បា​តឺ​ម៉​ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​សង្ឃឹម​និង​ជឿជាក់ថា និស្សិត​ដែល​បានសម្រេច​ចិត្ត​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ពិតជា​ទទួលបាន​នូវ​ចំណេះដឹង​និង​សមត្ថភាព​សម្រាប់​កសាង​ប្រទេស។

សួន សុខ​កឿ​ន


Norton University has created the Department of Foundation Studies since 2001, which is organized by the course curriculum committee in collaboration with skillful and qualified professors, experts from ABV Australia and consecutively recognized by the Quality Assurance Unit of Cambodia.

The curriculum is organized in accordance with the globalization and social developments by integrating the national identity, social science, culture and information technology to train students to acquire the knowledge, skills through their talents. Meanwhile, the Department of Foundation Studies also promotes student participation activities such as study tour programs, seminar workshops, student exhibitions and assistance awards achievements etc… these are to strengthen and build up the ability of the students for the competitive job markets and future careers.

The Department of Foundation Studies hopes and strongly believes that students who decide to enroll at Norton University really acquire knowledge and the ability to develop the country.