Detail: Created On Thu, 05, March - 2015   View Hit: 1460

Message from the dean

អប​អរ​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​បន្ត​ការ​សិក្សា​នៅ សាកល​វិទ្យាល័យ​ន័រតុន។ ក្នុង​នាម​ជា​សាកល​វិទ្យាល័យ​ឯក​ជន​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​កម្ពុជា សាកល​វិទ្យាល័យ​ន័រតុន តែង​តែ​ផ្តល់​នូវ​សម្ភារៈ​រូបវ័ន្ត​​ដែល​មាន​គុណ​ភាព សាស្ត្រា​ចារ្យ​ដែល​​មាន​បទ​ពិសោធន៍​ក្នុង​ការ​ងារ​ជាក់​ស្តែង និង​ក្នុង​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ដែល​រៀប​ចំ​ឲ្យ​និស្សិត​អភិវឌ្ឍ​ជំនាញ និង​ចំណេះ​ដឹង​របស់​ពួក​គេ​សម្រាប់​អនាគត​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​ទីផ្សារ​ថ្នាក់​តំបន់ ក៏​ដូច​ជា​ក្នុង​សាកល​លោក​ទាំង​មូល។
    ចាប់​តាំង​ពី​ការ​បង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៩៦ សាកល​វិទ្យា​ល័យ​ន័រតុន តែង​តែ​ពេញ​ចិត្ត និង​មាន​មោទន​ភាព​ចំពោះ អ្នក​នយោ​បាយ អ្នក​ដឹក​នាំ​ក្នុង​ស្ថាប័ន​នានា និង​ពាណិជ្ជករ​ដែល​ទទួល​ការ​អប់​រំបណ្តុះ​បណ្តាល​ថ្នាក់​ឧត្តម​នៅ​សាកល​វិទ្យាល័យ​របស់​យើង ហើយ​ដែល​កំពុង​ធ្វើ​ការ​ងារ​ដោយ​ជោគ​ជ័យ​ទាំង​ក្នុង​ប្រទេស ក្នុង​តំបន់ និង​ក្នុង​ពិភព​លោក។
   នៅ​មហាវិទ្យាល័យ​សុខាភិបាល​នៃ​ សាកលវិទ្យាល័យ​ន័រតុន​ និស្សិត​អាច​សិក្សា​រៀន​សូត្រ​តាម​រយៈ​សកម្មភាព​ជា​ច្រើន​ដូច​ជា​កាសិក្សា​​ក្នុង​ថ្នាក់​ជា​ទ្រឹស្តី​ ការ​អនុវត្ត​ក្នុង​ថ្នាក់​ ការ​អនុត្ត​នៅ​មន្ទីរ​ពេទ្យ​ ការ​អនុវត្ត​នៅ​មន្ទីរ​ពិសោធន៍​ ការ​អនុវត្ត​តាម​សហគមន៍​ ការ​បណ្តុះ​បណ្តាល​បន្ថែម​ ស្វ័យ​សិក្សា និង​ការ​សិក្សា​នៅ​ក្រុម​ជា​ដើម​។ លើស​ពី​នេះ​​ និស្សិត​ក៏​នឹងត្រូវ​ចូល​រួម​ក្នុង​សិក្ខា​សាលា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បញ្ហា​នានា​ក្នុង​ការ​ពង្រីក​នូវ​វិសាល​ភាព​នៃ​ការ​អប់រំ ដើម្បី​បន្ថែម​ទៅលើ​​ចំណេះ​ដឹង​របស់​ពួកគេ។
    សាកលវិទ្យាល័យ​ន័រតុន បាន​ប្រកាន់​គោល​ជំហរ​លើ​គុណភាព​អប់រំ​ដ៏ខ្ពស់​បំផុត ហេតុ​ដូច​នេះ​ហើយ យើង​តែង​តែ​ធ្វើ​ការ​ជ្រើស​រើស​នូវ បុគ្គលិក និង​សាស្ត្រាចារ្យ​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព និង​គំនិត​ច្នៃ​ប្រឌិត​ល្អៗ​​បំផុត​ពី​គ្រប់​ទិស​ទី ដើម្បី​ជម្រុញ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​នូវ​សហគមន៍​បញ្ញវ័ន្ត​សម្រាប់​និស្សិត​ក្នុង​បំណង​រៀប​ចំ និង​កសាង​អនាគត​របស់​ពួក​គេ។ ជា​មួយ​គ្នា​នេះ​ដែរ ន័រតុន​តែង​តែ​មាន​ការ​រៀបចំ​ដោយ​ទៀង​ទាត់​នូវ​សិក្ខាសាលា​ដោយ​ធ្វើ​ការ​អញ្ជើញ​វាគ្មិន​ដែល​មាន​ជំនាញ​និង​ជា​អ្នក​ឯក​ទេស​ពី​សាកលវិទ្យាល័យ​ល្បីៗ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​បុគ្គលិក​និង​សាស្រ្តចារ្យ​ក្នុង​គោល​បំណង​ផ្តល់​នូវ​ការ​អប់រំ​បណ្តុះ​បណ្តាល​ដ៏​ល្អ​​សម្រាប់​និស្សិត ។
    សូម​ស្វាគមន៍​មក​កាន់​សាកលវិទ្យាល័យ​ន័រតុន។
    យើង​ខ្ញុំ​រីករាយ​នឹង​រង់​ចាំ​ចូល​រួម​ជា​ចំណែក​មួយ​ក្នុង​ការអភិវឌ្ឍន៍​ជំនាញ​របស់​និស្សិត​គ្រប់រូប។

ដោយ​ក្តី​រាប់​អាន​បំផុត!
បណ្ឌិត អ៊ុង វ៉ាន់ធឿន

Congratulations on your decision to enroll with Norton University.  As the first private university in Cambodia, Norton University offers excellent facilities, real life-experienced lecturers, and a complex system of higher education to prepare students to developing their skills and knowledge to a challenging future as Cambodia integrates itself into the market of regionalization as well as globalization.
 
First begun in 1996, Norton University has enjoyed a long tradition of successes in grooming policy makers, civic leaders, and business leaders who had advanced their higher education at our university and had worked throughout the region and the world.

At College of Health Sciences of  Norton University, students can build their knowledge and experiences through many activities including lecturing classroom practice in hospital laboratory community services additional  training self-study and group study ete. Moreover students are required to participate in seminars workshop and conference that focus and cover on issues spanning the broader educational spectrum to further enhancing their knowledge.  

Norton University holds itself to the highest quality of education. Therefore, we recruit the best, most diverse and innovative lecturers and staff from around the world, encouraging a vibrant intellectual community for our students to build and secure their future.  In addition, Norton University organizes regular seminars, presented by skillful and expert guests from the prestigious universities to strengthen the capacity of our lecturers and staff – thus ensuring academic excellence for our students.  

Welcome to the Norton University. 
We look forward to being a part of your professional development.

Sincerely,
Dr. Ung Vannthoeun