Detail: Created On Tue, 06, January - 2015   View Hit: 1686

Career Opportunity

ឱកាសការងាររបស់និស្សិត

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ផ្នែក​វេជ្ជ​សាស្រ្ត​សុខា​ភិបាល​នៃ​​សាកល​វិទ្យាល័យ​ន័រតុន និស្សិត​នឹង​មាន​សមត្ថ​ភាព និង​ជំនាញ​ច្បាស់​លាស់​​ប្រចាំ​ជីវិត សម្រាប់​អាជីព​ព្យា​បាល​ជា លក្ខណៈ​បុគ្គល ក្រុម​គ្រួសារ និង សហគមន៍​ក្នុង​ន័យ​លើក​កម្ពស់ គុណ​ភាព​ជីវីត។
នា​ពេល​បច្ចុប្បន្ន​មាន​ឱកាស​ការ​ងារ​ជា​ច្រើន​ដែល​ត្រូវ​ការ ធន​ធាន​មនុស្ស​ក្នុង​ការ​អភិវឌ្ឍន៍ ជា​ពិសេស​គឺ​នៅ​ក្នុង​វិស័យ​សុខា​ភិបាល​ទាំង ការ​ងារ​ឯក​ជន ​និង​រដ្ឋ។ មាន​គ្លីនិក អង្គការ​ក្រៅ​រដ្ឋាភិ​បាល និង​​មន្ទីរ​ពេទ្យ​ឯក​ជន​ជា​ច្រើន​ត្រូវ បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សុខាភិ​បាល​សង្គម និង ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ប្រជា​ពល​រដ្ឋ​​ទូទៅ។ ដូច្នេះ​និស្សិត​មាន​ឱ​កាស​ក្នុង​ការ​ធ្វើ​ការ​ងារ​ជា​ច្រើន ដើម្បី​លើក​កម្ពស់​វិស័យ​សុខា​ភិបាល​ជាតិ​ឲ្យ​បានរីក​ចម្រើន។