Detail: Created On Tue, 06, January - 2015   View Hit: 2299

academic activities

ការចុះកម្មសិក្សារបស់និសិ្សតនៅតាមមន្ទីរពេទ្យ

មហា​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​សុខា​ភិបាល នៃ​សាកល​វិទ្យា​ល័យ ន័រតុន បាន​ចុះ​អនុស្សារណៈសហ​ប្រតិបត្តិ​ជា​មួយ​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​នៅ ក្នុង​ទីក្រុង​ភ្នំពេញ ​និង មន្ទីរ​ពេទ្យ នៅ​បរទេស​ច្រើន​ទៀត។ ដូចនេះ និសិ្សត មាន​ឱកាស​ច្រើន​ក្នុង​ការ​ធ្វើ​ទស្សន​កិច្ចសិក្សា​ជា​មួយ​មន្ទីរ​ពេទ្យ​ជា​ដៃ​គូ​ទាំង​​ក្នុង​ស្រុក និងបរ​ទេស។​ និសិ្សត និង​ជួប​ជា​មួយ លោក​សាស្រ្តាចារ្យ វេជ្ជបណ្ឌិត និង​អ្នក​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​ដោយ​ផ្ទាល់​ព្រម​ទាំង​ទទួល​បទ ពិសោធន៍ ការ​បង្ហាត់​បង្រៀនបន្ថែម​ពី​សំណាក់​បុគ្គលិក​សុខា​ភិបាល​របស់​​មន្ទីរ​ពេទ្យ ដោយ​រីករាយ ដោយ​ឡែក​ចំពោះ​និសិ្សត​ទស្សន​កិច្ច​សិក្សា​នៅ​បរទេស និង​អាច​មើល​ឃើញ ការ​អភិវឌ្ឍន៍ និង​ការ​រីក​ចំរើន ផ្នែក​វិស័យ​វេជ្ជ​សាស្រ្ត​អន្តរ​ជាតិ និង​សាកល​វិទ្យា​ល័យ​ដែល​ជា​ដៃ​គូ​ផង​ដែរ។

 

សកម្ម​ភាព និង​រូប​ភាព​ផ្សេងៗ​របស់​និស្សិត​ពេទ្យ​ន័តុន

 

កម្មវិធី​សហគមន៍​របស់​និស្សិត​

      មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​ សាកលវិទ្យាល័យ​ន័រតុន​ ​មាន​នូវ​កម្មវិធី​ផ្តល់​សេវាកម្ម​សុខាភាព​ដល់​សហគមន៍​ ក្នុង​បំណង​ផ្តល់​ឱកាស​ដល់​និស្សិត​ចូល​រួម​ផ្តល់​សេវា​កម្ម​សុខភាព​ដល់​ប្រជាជន​ក៏​ដូច​ជា​បង្កើន​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍របស់​ពួក​គេ​ចំពោះ​ការ​វាយ​តម្លៃ​ ការ​ព្យាបាល​និង​ការ​ថែ​ទាំ​សុខភាព​។