• slideshow_4
  • slideshow_1
  • slideshow_2
  • slideshow_3
1 2 3 4
Js Slideshow by WOWSlider.com v4.1
បវេសនកាលថ្មីនៃសាកលវិទ្យាល័យន័រតុន
នាព្រឹកថ្ងៃសៅរិ៍ ទី ១៤ ខែធ្នូ ឆ្នាំ ២០១៣ សាកលវិទ្យាល័យន័រតុន បានប្រារព្ធពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៣-២០១៤ នៅសាលសហកីឡា Beeline Arena។
ក្នុងពិធីជួបជុំនិងស្វាគមន៍និស្សិតថ្មីប្រមាណជាង ២០០០នាក់ មកពីបួនមហាវិទ្យាល័យរួមមាន មហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម, មហាវិទ្យាល័យវិទ្យាសាស្រ្ត, មហាវិទ្យាល័យសិល្បៈមនុសាស្រ្ត និងភាសា និងមហាវិទ្យាល័យថ្មីទើបបង្កើតគឺមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ពិធីនេះ ធ្វើឡើងក្រោមអធិបតី ភាពលោកសាស្រ្តាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការ លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង រួមជាមួយ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ន័រតុន។
ពិធីជួបជុំនេះប្រារព្ធឡើងដើម្បីស្វាគមន៍ដល់និស្សិតថ្មី ជាមួយការបង្ហាញពីសកម្មភាពនានារបស់សាកល វិទ្យាល័យ ដែលនិស្សិតនឹងអនុវត្តក្នុងអំឡុងពេលសិក្សា និងបានបង្ហាញពីសមទ្ធផល របស់និស្សិតរៀម ច្បងផងដែរ ។ ឆ្លៀតក្នុងពេលនោះដែរ ក៏ដើម្បីក្រើនរំលឹកពីបទបញ្ជាផ្ទៃក្នុង ជាពិសេសគឺដើម្បីលើកទឹកចិត្ត ដល់និស្សិតគ្រប់រូបឲ្យយកចិត្តទុកដាក់ និងប្រឹងប្រែងសិក្សាស្រាវជ្រាវតាមជំនាញរបស់ខ្លួន។
NUnews >>
Calendar | Contact Us