Detail: Created On Sat, 29, November - 2014   View Hit: 1983

Message From Head

សូម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ នូវ​ការ​ចូលមក​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន។ សាកលវិទ្យាល័យ​ន័​រ​តុ​ន ជា​សាកលវិទ្យាល័យ​ឯកជន​មុនគេ ដែល​បើក​បង្រៀន​មុខវិជ្ជា​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា ចាប់ពី​ឆ្នាំ២០០០មកម្ល៉េះ ហើយ​ទទួលបាន​ជោគជ័យ​ក្នុងការ​បណ្តុះ     បណ្តាល​លើ​វិស័យ​ស្ថាបត្យកម្ម និង​សំណង់ ស្របតាម​តម្រូវការ​ទីផ្សារ និង​ការរីកចម្រើន​លើ​ការអភិវឌ្ឍន៍​កន្លងមក ក៏ដូចជា​ពេលបច្ចុប្បន្ន។

ដើម្បី​បាន​ក្លាយជា ស្ថាបត្យករ​ដ៏​ល្អ​ម្នាក់ ទៀមទារ​ឲ្យ​និស្សិត​រៀន​នូវ មុខវិជ្ជា​ផ្នែក​ស្ថាបត្យកម្ម​រយៈពេល៥ឆ្នាំ រួមមាន​ការ​គូរ​ប្លង់​អគារ​គ្រប់​ប្រភេទ ដោយ​ដៃ និង​ដោយ​កុំព្យូទ័រ​ក្នុង​កម្មវិធី Auto-card: 2Dនិង​3D, ការ​រចនា​រៀបចំ​ប្លង់​តុបតែង លំអ​ក្នុង​បន្ទប់, ការ​គូរ​ប្លង់​រូបភាព​នេត្រាទស្សន(3D), ការរៀបចំ​ទេសភាព​សួនច្បារ​ក្នុង​និង​នៅក្រៅ​អគារ ការសិក្សា​ពី​ការរៀបចំ​ក្រុង ក្រៅពីនេះ​ក៏មាន​រៀន​មុខវិជ្ជា​សំណង់​ផងដែរ ដើម្បី​ឲ្យ​យល់​ពី​រចនា​សម្ព៍​ន្ធ​គ្រឹះ និង​ភាពរឹងមាំ​ប្រកបដោយ​សោភ័ណភាព។ លើសពីនេះ ជា​មូលដ្ឋាន​គឺ​ចាំបាច់​តម្រូវ​ឲ្យ​និស្សិត​យល់ដឹង​ពី​ប្រវត្តិ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ ដែល​បុព្វបុរស​បាន​បន្សល់ទុក​ឲ្យ មានដូចជា​ប្រាសាទ​អង្គរ ប្រភេទ​ផ្ទះ​ប្រពៃណី ព្រមទាំង​វត្ត​អារាម​ខ្មែរ​ជាដើម។ល។ ញ្រេះ​ថា​តាមរយៈ​ស្ថាបត្យកម្ម​ទាំងនោះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្មែរ​មាន​មោទនភាព ត្រូវបាន​សកលលោក​កោតសរសើរ ពី​ស្នាដៃ​ដ៏​អស្ចារ្យ​ដែលជា​បេតិកភណ្ឌ​ពិភពលោក ហើយ​សាកលវិទ្យាល័យ​ក៏មាន បង្រៀន​លើ​មុខវិជ្ជា​អភិរក្ស​សំណង់​បេតិកភណ្ឌ​ផងដែរ ។

សាកលវិទ្យាល័យ​ន័​រ​តុ​ន បាន​បណ្តុះបណ្តាល​ធនធាន​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​រាប់ពាន់នាក់ ប្រកបដោយ​គុណភាព ស្របតាម​ស្តង់ដារ​បស់​ក្រសួង​អប់រំ និង​ការអភិវឌ្ឍន៍​ជឿនលឿន​ទាន់សម័យ។ ជាក់ស្តែង អគារសិក្សា​ថ្មី​ដ៏​ស្គឹ​ម​ស្គៃ​ប្រកបដោយ​ការ​រចនា​យ៉ាង​ប្រណិត របស់​សាកលវិទ្យាល័យ​ន័​រ​តុ​ន គឺ​កើតឡើង​ពី​ការចូលរួម​ស្នាដៃ​រវាង​សាស្ត្រ​ចា​រ្យ និង​និស្សិត​របស់​សាកលវិទ្យាល័យ ដោយមាន​បំពាក់​នូវ​សំភារៈ​សិក្សាទំនើបៗ មានដូចជា តុ​សំរាប់​គូរ​ប្លង់ បន្ទប់​រៀនមាន​ផាសុខភាព មាន​បណ្ណាល័យ​សំរាប់​សិក្សា​ស្រាវជ្រាវ ដើម្បី​បង្កើន​នូវ​សមត្ថភាព​ខ្លួន​បន្ថែមទៀត ។

ជា​រៀងរាល់ឆ្នាំ​សាកលវិទ្យាល័យ បាន​បញ្ចេញ​នូវ​ធនធាន​និស្សិត​ផ្នែក​ស្ថាបត្យកម្ម ដែលមាន​សមត្ថភាព និង​មាន​គុណភាព​ខ្ពស់ ត្រូវបាន​ទទួល​ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ស្ថាន​ប័ណ្ណ នានា​ក៏ដូចជា​ក្រុមហ៊ុន​គូរ​ប្លង់​និង​សំណង់​ជាដើម។ ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ធនធានមនុស្ស​ដែល​ធ្លាប់​ឆ្លងកាត់​ការអប់រំ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ពិត​ជាមាន​ភាពជោគជ័យ លើ​មុខជំនាញ​របស់ខ្លួន និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដោយ​និរន្ត​ភាព។

យើងខ្ញុំ​រង់ចាំ​ទទួល​ស្វាគមន៍​ដល់​សិស្សានុសិស្ស ដែលមាន​បំណង​ជ្រើសរើស​យកមុខ​ជំនាញ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា ដើម្បី​កំណត់​គោលដៅ​អនាគត របស់ខ្លួន ស្របតាម​ភាព​រីកចម្រើន​នាពេល​បច្ចុប្បន្ន និង​ការបង្រួបបង្រួម​សហគមន៍​អាស៊ាន។

យើងខ្ញុំ​រីករាយ​ស្វាគមន៍​រាល់​ចម្ងល់ និង​ផ្តល់ជូន​នូវ​រាល់​ពត៌មាន​បន្ថែម​ទាំងឡាយ។