Detail: Created On Tue, 25, November - 2014   View Hit: 4463

BACHELOR OF LAW (BL)

School of Law and Government has an important role to educate the student in legal field with good quality and virtue to become a successful and leading law professional. In such a short time, Cambodia will take passage towards ASEAN Community by 2015 and Cambodia Vision 2030 thus Law Department of Norton University has found joint committee who have skill and high experience in law field to develop the curriculum and to respond to the enquiry on development of economics, society and job market in current time and future. Moreover, it is in its long-term strategic target to build up the human right respect, ethics value, equity, freedom, justice and democracy who has deep-rooted especially in accurate legal application and efficient. Furthermore, it is for making a main book and curriculum in detail, emphasized about one purpose based on each subjects.
    Study  Law in Norton University to become a successful and leading law professional, student have to choose majors following:
 

 

  1.  Commercial Law 
  2.  Legal and Justice Studies 
  3.  International Relation & Diplomacy 
  4.  Government & Public Administration

 
   សាលា​នីតិសាស្រ្ត​ និង​រដ្ឋាភិបាល​ បាន​ដើរ​តួនាទីយ៉ាង​​សំខាន់​ក្នុង​បណ្តុះ​បណ្តាល​និស្សិត​ ក្នុង​វិស័យ​នីតិសាស្រ្ត​ ប្រកប​ដោយ​គុណភាព​ និង​គុណធម៌​ល្អ​ប្រពៃ ដើម្បី​ក្លាយ​ជា​អ្នក​ប្រកប​វិជ្ជា​ជីវៈ​ច្បាប់​ដ៏​ជោគជ័យ​ និង​ឈានមុខ។​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ កម្ពុជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សហគមន៍​អាស៊ាន​ឆ្នាំ ២០១៥ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០ ផ្នែក​នីតិសាស្រ្ត នៃ​សាកល​វិទ្យាល័យ​ន័រតុន បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ដែល​មាន​ជំនាញ​ ​និង​បទ​ពិសោធន៍​ខ្ពស់​លើ​វិស័យ​ច្បាប់​ ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​ ​និង​ធ្វើ​បច្ចុប្បន្ន​ភាពឲ្យ​ឆ្លើយ​តប​ទៅ​នឹងសំណូម​ពរ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​ទីផ្សារ​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត។​ ​លើស​ពី​នេះ​ក៏​ក្នុង​គោល​ដៅ​ជាយុទ្ធសាស្រ្ត​យូរ​អង្វែង​របស់ខ្លួន​ គឺ​ កសាងឲ្យ​មាន​​ការ​គោរព​សិទ្ធិ​មនុស្ស ​តម្លៃសីលធម៌​ ​សមធម៌​ ​សេរីភាព​ ​យុត្តិធម៌​ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ចាក់​គ្រឹះ​រឹងមាំ​ ពិសេស​មាន​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធភាព។​ លើស​ពីនេះ​ទៅ​ទៀត​ក៏​ដើម្បី​ចងក្រង​ជា​សៀវភៅ​សិក្សា​គោល​ និង​កម្មវិធី​សិក្សា​លម្អិត​ ដោយ​មាន​បញ្ជាក់​អំពី​គោល​បំណង​រួម​ និង​តាម​មុខវិជ្ជា​នីមួយៗ​ផង​ដែរ។
   សិក្សា​ក្នុង​វិស័យ​នីតិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ន័រតុន​ ដើម្បី​ក្លាយ​ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់​ដ៏​ជោគជ័យ​ និង​ឈាន​មុខ​ គឺ​ និស្សិត​ចាំបាច់​សិក្សា​នូវ​ជំនាញ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  1. នីតិពាណិជ្ជកម្ម 
  2. សិក្សាច្បាប់ និងយុត្តិធម៌
  3. នីតិទំនាក់ទំនងអន្តរជាតិ និងការទូត
  4. រដ្ឋាភិបាល​​ និងរដ្ឋបាលសាធារណៈ